(ភ្នំពេញ)៖ ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ សហការជាមួយក្រសួងអប់រំ យុវជន និង កីឡា និងសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានក្លាយជាម្ចាស់ឧបត្ថម្ភធំសម្រាប់ការប្រកួតប៉េតង់ពិភពលោក យុវជន និងស្រ្តីលើកទី១៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែវិច្ឆិកានេះនៅស្ថាតអូឡាំពិក ត្រង់ទីលានកីឡាប៊ូល និងប៉េតង់។
តំណាងភេសជ្ជៈប៉ូវកម្លាំងវើក WURKZ លោកស្រី គង់ កុសល បានឱ្យដឹងថា៖ «ស្របពេលដែលកម្ពុជាទទួលបានសិទ្ធិក្លាយជាម្ចាស់ផ្ទះការប្រកួតលំដាប់ថ្នាក់ពិភពលោកនេះ ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ពិតជាមិនអាចខកខានក្នុងការផ្តល់នូវជំនួយឧបត្ថម្ភ ដើម្បីលើកស្ទួយ មុខមាត់ជាតិយើងឡើយ»។
គួរជម្រាបថា ការប្រកួតប៉េតង់ពិភពលោក យុវជន និង ស្រ្តីលើកទី១៧ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ នឹងបើកទ្វារ ស្វាគមន៍កីឡាករ កីឡាការិនីពី៤៩ប្រទេសផ្សេងៗគ្នា។
ក្រុមយុវជននឹងប្រកួតលើវិញ្ញាសាពីរ គឺវាយយកពិន្ទុ និង វាយ៣ទល់៣ ។ ចំណែកស្រ្តីក៏នឹងប្រកួតលើពីរវិញ្ញាដូចគ្នាគឺ វាយយកពិន្ទុ និងវាយ៣ទល់៣។
ឆ្លៀតក្នុងឱកាសនេះ លោកស្រី គង់ កុសល ក៏បានស្នើ ឱ្យអ្នកស្នេហាវិស័យកីឡា សូមចូលរួមទស្សនា និងផ្តល់កម្លាំងចិត្តដល់អត្តពលិកខ្មែរ ដើម្បីបង្ហាញពីស្មារតីខ្មែរស្រលាញ់ខ្មែរនៅទីតាំង និងកាលបរិច្ឆេទខាងលើឱ្យបានច្រើនកុះករ។
សំបុត្រចូលរួមទស្សនា តម្លៃត្រឹមតែ៥ពាន់រៀលប៉ុណ្ណោះ។ ការប្រកួតចាប់ផ្តើមពីម៉ោង ៨៖០០ នាទីព្រឹកតទៅ៕