(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹងមួយ ស្តីពីការរៀបចំសិក្ខាសាលាស្តីពី យន្តការនៃការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រង ការដាក់លិខិតប្រកាសតាមប្រព័ន្ធអនឡាញ (e-filling) និងសេចក្តីណែនាំអំពីការដាក់ឲ្យអនុវត្តនៃវិធានវិក្កយបត្រថ្មី នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ នៅសណ្ឋាគារ សុខាសៀមរាប។
ក្នុងសិក្ខាសាលាដ៏មានសារសំខាន់នោះ នឹងមានការធ្វើបទបង្ហាញស្តីពី៖
១៖ ការបញ្ចូលទិន្នន័យក្នុងបញ្ជីទិញ-លក់ (សម្រាប់អ្នកជាប់ពន្ធមធ្យម និងធំ)
២៖ ការបញ្ចូលទិន្នន័យក្នុងបញ្ជីពន្ធកាត់ទុកទូទៅ
៣៖ ការបញ្ចូលទិន្នន័យក្នុងបញ្ជីសម្រាប់បង់ពន្ធលើប្រាក់បៀវត្ស
៤៖ ការបញ្ចូលទិន្នន័យក្នុងបញ្ជីទិញ លក់ (សម្រាប់អ្នកជាប់ពន្ធតូច)
៥៖ ការផ្សព្វផ្សាយប្រកាសស្តីពីការប្រើប្រាស់វិក្កយបត្រថ្មី៕