Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពលរដ្ឋខ្មែររស់នៅកូរ៉េ ត្រៀមទទួលស្វាគមន៍សម្ដេចតេជោ ហ៊ុន សែន ដែលនឹងអញ្ជើញទៅនៅថ្ងៃទី២៤ ខែវិច្ឆិកា (Video inside)

17-11-2019 09:36

(ភ្នំពេញ)៖ ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅប្រទេសកូរ៉េខាងត្បួង បាននាំគ្នាបង្ហាញសារតាមរយៈវីដេអូ បង្ហោះព្រោងព្រាតនៅលើបណ្ដាញសង្គម Facebook ត្រៀមទទួលស្វាគមន៍វត្តមាន របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលនឹងអញ្ជើញទៅជួបសំណេះសំណាលជាមួយពលរដ្ឋខ្មែរ នៅទីនោះ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ។

ពលរដ្ឋខ្មែរទាំងអស់នោះ បានបញ្ជាក់ថា ពួកគាត់បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីចាំទទួលស្វាគមន៍វត្តមានរបស់សម្ដេចតេជោ នាយករដ្ឋមន្ដ្រី ដែលនឹងអញ្ជើញចុះទៅជួបដោយផ្ទាល់ជាមួយពលករដែលកំពុងបំពេញការងារនៅកូរ៉េ។