(ភ្នំពេញ)៖ លោក ប្លុង សីហៈ អតីតអនុប្រធានការិយាល័យ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ខណ្ឌឫស្សីកែវ ប្ដេជ្ញាចិត្តខិតខំបំពេញភារកិច្ចឲ្យអស់ពីសមត្ថភាព ក្នុងការបម្រេីសេវាសាធារណៈ ឲ្យទាន់ពេលវេលា មានតម្លាភាព និងមានប្រសិទ្ធភាពខ្ពស់ ជូនប្រជាពលរដ្ឋ ក្រោយពីទទួលបានការផ្តល់សេចក្តីទុកចិត្ត ពីថ្នាក់ដឹកនាំសំខាន់ៗ តែងតាំងជាប្រធានការិយាល័យ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ខណ្ឌពោធ៌៍សែនជ័យ រាជធានីភ្នំពេញ។
ក្រៅពីប្ដេជ្ញាចិត្តខិតខំបំពេញភារកិច្ចឲ្យអស់ពីសមត្ថភាព ក្នុងការបម្រេីសេវាសាធារណៈ ឲ្យទាន់ពេលវេលា មានតម្លាភាព និងមានប្រសិទ្ធភាពខ្ពស់ ជូនប្រជាពលរដ្ឋ, លោក ប្លុង សីហៈ ដែលទើបតែតាំងជាប្រធានការិយាល័យ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ខណ្ឌពោធ៌៍សែនជ័យ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតជាពិសេស ជូនចំពោះប្រមុខរាជរដ្ឋាភិបាល កម្ពុជា សម្តេចតេជោ ហ៊ុន សែន, ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រី ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់, លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, លោក សារិន វណ្ណា ប្រធានមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានី ដែលបានផ្តល់សេចក្តីទុកចិត្តមកលេីរូបលោក។
ប្រធានការិយាល័យ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ខណ្ឌពោធ៌៍សែនជ័យ ដែលទើបតែងតាំងថ្មីរូបនេះ «សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្ដិសិទ្ធិក្នុងលោក ជួយប្រោះព្រំថែរក្សាផ្ដល់សិរីសួស្ដី ជ័យមង្គលវិបុលសុខ ដ៏ប្រសើរថ្លៃថ្លាជូនចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលបានផ្ដល់សេចក្ដីទុកចិត្តដល់លោក សូមបានសមប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងកាយមាំមួន បញ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរ ដោយជួបតែនូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»។
សូមជម្រាបថា អតីតអនុប្រធានការិយាល័យ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ខណ្ឌឫស្សីកែវ លោក ប្លុង សីហៈ ត្រូវបានថ្នាក់ដឹកនាំសំខាន់ៗ សម្រេចផ្តល់សេចក្តីទុកចិត្ត និងប្រកាសតែងតាំងចូលកាន់តំណែងផ្លូវការ ជាប្រធានការិយាល័យ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ខណ្ឌពោធ៌៍សែនជ័យ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក សារិន វណ្ណា ប្រធានមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ៕