(កណ្តាល)៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ស្រុកខ្សាច់កណ្តាល ខេត្ដកណ្ដាល នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានបើកប្រជុំពិភាក្សា ស្តីពីការត្រៀមកម្លាំងចូលរួម ពិធីខួបទី៤១ នៃថ្ងៃកំណើត ស.ស.យ.ក និងពិភាក្សាការងារត្រៀមក្រុមកីឡាករបាល់ទាត់ ស.ស.យ.ក ឃុំដណ្តើមពានរង្វាន់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ពិធីនេះ បានរៀបចំធ្វើឡើងក្រោមអធិបតីភាព លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្តាល រួមទាំងយុវជន ស.ស.យ.ក ទូទាំងស្រុកខ្សាចកណ្តាល ព្រមទាំងមានការចូលរួមដោយ ប្រធាន-អនុប្រធាន ស.ស.យ.ក ស្រុក , ស.ស.យ.ក វិស័យសុខាភិបាល, ស.ស.យ.ក វិស័យអប់រំ, ស.ស.យ.ក ឃុំទាំង១៨ និងគ្រូបង្វឹកតាមក្រុម សរុប៥២នាក់។
ក្នុងនោះ លោកអភិបាលស្រុក ក៏បានឧបត្ថម្ភថវិកា ជូនសមាជិកទាំងអស់ ក្នុងម្នាក់ទទួលបាន២ម៉ឺនរៀល សរុប១,០៤០,០០០រៀលផងដែរ។
បន្ទាប់ពីប្រជុំចប់ ក្រុមកាងារប្រចាំការ ស.ស.យ.ក ស្រុក និងលោក ខុន សុចិន្តា មន្ត្រីទទួលបន្ទុកការងារកីឡា បានចុះពិនិត្យមើលទីលានចំនួន២កន្លែង នៅទីលានវិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេស ហ៊ុន សែន រ៉ូតា ខ្សាច់កណ្តាល និងទីលានវត្តស្វាយជ្រំ សម្រាប់ធ្វើការប្រកួតកីឡាបាល់ទាត់ថ្នាក់ស្រុកនេះ ដើម្បីកែសម្រួល និងបំពេញបន្ថែម នៅកន្លែងខ្វះខាត៕