(ភ្នំពេញ)៖ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សខេត្តបាត់ដំបង នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានប្រកាសបដិសេធលើលិខិតចំហមួយដែលប្រើប្រាស់ឈ្មោះ «អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង» ដែលប្រឌិតឡើងដោយក្រុមអគតិស្នើឱ្យសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍របស់ គណបក្សប្រជាជនកម្ពុជា បោះឆ្នោតដកសេចក្តីទុកចិត្តលើ សម្តេចតេជោ ហ៊ុន សែន។
គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សខេត្តបាត់ដំបង បានបញ្ជាក់ថា៖ «ក្នុងនាមគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងគណៈកម្មាធិការគណបក្សមូលដ្ឋានមន្ទីរ អង្គភាពជុំវិញខេត្ត គណៈកម្មាធិការគណបក្សក្រុង ស្រុក ឃុំ សង្កាត់ និងក្នុងនាមសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងមូលសូមធ្វើការប្រកាសបដិសេធនូវលិខិតចំហនេះហើយសូមស្នើសុំអាជ្ញាធរមានសមត្ថកិច្ចធ្វើការស្រាវជ្រាវតាមចាប់ខ្លួនជនប្រព្រឹត្តបទល្មើសយកមកផ្តន្ទាទោសតាមច្បាប់ជាធរមានចំពោះសកម្មភាពខ្មៅកខ្វក់ប្រកបដោយឧបាយកលញុះញង់បែបថ្មីដ៏ពិសពុលដែលមិនអាចទទួលយកបានជាដាច់ខាត»។
គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សខេត្តបាត់ដំបង បានបន្តថា៖ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងសាខាបក្សគ្រប់ឋានានុក្រម ជាពិសេសក្នុងស្រទាប់យុវជនគណបក្ស និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបងទាំងមូលតែងតែប្រកាន់ខ្ជាប់លក្ខន្តិកៈគណបក្ស បទបញ្ជាផ្ទៃក្នុងគណបក្សយ៉ាងខ្ជាប់ខ្ជួននិងមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំក្នុងជួរសមាជិក សមាជិកាគណបក្ស ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជាដែលបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យដូចសព្វថ្ងៃនេះ ។
យើងខ្ញុំទាំងអស់គ្នា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះគោលជំហដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលជានិច្ចកាលបានប្រកាន់ភ្ជាប់នូវស្មារតីសាមគ្គីភាពប្រកបដោយការទទួលខុសត្រូវ និងការប្តេជ្ញាចិត្តដ៏មុតមាំក្នុងការពង្រឹងសាមគ្គីភាព ឯកភាពជាតិ ការពារអធិបតេយ្យភាព បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងសូមគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី គ្រប់អាណត្តិជារៀងរហូត។ នេះបើតាម គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សខេត្តបាត់ដំបង៕
ខាងក្រោមនេះជាលិខិតរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សខេត្តបាត់ដំបង៖