(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃ១៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានចេញព្រះរាជក្រឹត្យមួយ ត្រាស់បង្គាប់ បញ្ចប់តំណែងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមអាណត្តិចាស់ និងតែងតាំងសមាសភាពសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម អាណត្តិថ្មី ចំនួន១១រូប។

សមាសសភាពសមាជិក ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមអាណត្តិថ្មីរយៈពេល៥ឆ្នាំ រួមមាន៖

១៖ លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធំ៌ម
២៖ លោក ឌិត មុន្ទី ប្រធានតុលាការកំពូល
៣៖ លោកស្រី ជា លាង អគ្គព្រះរាជអាជ្ញាអមតុលាការកំពូល
៤៖ លោក អ៊ុ សារិទ្ធ
៥៖ លោក អ៉ិត រ៉ាឌី
៦៖ លោក ប្លង់ ឆ្លាម
៧៖ លោក ប៊ុន្ទីញ ប៊ុណ្ណារី
៨៖ លោក ចាយ ច័ន្ទតារាវណ្ណ
៩៖ លោក សេង ប៊ុនឃាង
១០៖ លោក អ៉ីវ បូរិន្ទ
និង១១៖ លោក ស្រ៊ា រតនៈ

លោក សំ ប្រជាមានិត អគ្គលេខាធិការ នៃឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា អាណត្តិរបស់សមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រមមានរយៈពេល៥ឆ្នាំ។

លោកបន្តថា ក្នុងចំណោមសមាជិក១១រូបនោះ មាន២រូបជាសមាជិកថ្មី ដែលបានជាប់ឆ្នោតជំនួសតំណែងសមាជិកចាស់ ក្នុងនោះមានលោក ចាយ ច័ន្ទតារាវណ្ណ ជំនួសតំណែង លោក ប្រាក់ គឹមសាន និង លោក អ៉ីវ បូរិន្ទ ជំនួនលោក សម ប៊ុនថុន។ សមាជិកទាំងនេះបានជាប់ឆ្នោតជាសមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម៕

ខាងក្រោមនេះជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖