(ភ្នំពេញ)៖ ក្រសួងសុខាភិបាល ចេញសេចក្ដីណែនាំ ដល់សាធារណជនទូទាំងប្រទេស ឲ្យមានការប្រុងប្រយ័ត្នការពារសុខភាព នៅអំឡុងពេលមានអាកាសធាតុចុះត្រជាក់ខ្លាំង ចន្លោះពីខែវិច្ឆិកា ឆ្នាំ២០១៩ ដល់ខែកុម្ភៈ ឆ្នាំ២០២០ខាងមុខនេះ អាចបង្កឲ្យមានជំងឺផ្ដាសាយ អាល់លែហ្ស៊ី ជំងឺផ្លូវដង្ហើម និងជំងឺផ្សេងៗជាច្រើនទៀត ។
សេចក្ដីជូនដំណឹង ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានបន្តថា សម្រាប់អាកាសធាតុមានការប្រែប្រួល ហើយមានខ្យល់ត្រជាក់ នៃរដូវរងារក៏បានមកដល់ ដូច្នេះដើម្បីសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ចៀសផុតពីជំងឺដង្កាត់ដែលអាចកើតមានជាយថាហេតុនោះ ក្រសួងសុខាភិបាលណែនាំដល់ប្រជាពលរដ្ឋទូទាំងប្រទេស ឲ្យមានការប្រុងប្រយ័ត្ន ក្នុងការការពារសុខភាព នៅអំឡុងពេលមានអាកាសធាតុចុះត្រជាក់ខ្លាំង។
បើតាមការបញ្ជាក់របស់លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខា និងជាអ្នកនាំពាក្យ របស់ក្រសួងសុខាភិបាល បានបញ្ជាក់ឱ្យដឹងថា ក្នុងរដូវរងារ ឬធ្លាក់ខ្យល់នេះ ប្រជាពលរដ្ឋ ត្រូវពិសាទឹកឱ្យបានច្រើន និងរក្សាកំដៅរបស់ខ្លួនឱ្យនៅត្រឹម ៣៧អង្សាសេ៕
ព័ត៌មានលម្អិត សូមអានសេចក្ដីណែនាំរបស់ ក្រសួងសុខាភិបាលទាំងស្រុង៖