(ថៃ)៖ តបតាមការអញ្ជើញរបស់ការិយាល័យក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ (ONCB) នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដឹកនាំប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់ នៃប្រទេសហត្ថលេខីអនុស្សរណៈ នៃការយោគយល់គ្នាស្តីពីការត្រួតពិនិត្យគ្រឿងញៀន ក្នុងមហាអនុតំបន់ទន្លេមេគង្គ នៅទីក្រុងបាងកក ប្រទេសថៃ រយៈពេល២ថ្ងៃ នៅថ្ងៃទី១៣-១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។
ពីទីក្រុងបាងកក នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានប្រាប់ឲ្យដឹងថា កិច្ចប្រជុំ ថ្នាក់មន្រ្តីជាន់ខ្ពស់លេីកនេះ គឺប្រព្រឹត្តទៅរយ:ពេល៥ថ្ងៃ មានរបៀបវារ:ចំនួន១៤ ពិនិត្យ មេីលលទ្ធផលសម្រេចបានតាមរយ:ផែនការអនុតំបន់លេីកទី១០ ថាតេីយេីងសម្រេចបានអ្វីខ្លះ ដោយពិនិត្យមេីល បញ្ហាពាក់ព័ន្ធនឹងបញ្ហាប្រឈមនឹងការវិវត្តន៍ប្រែប្រួលទៅនឹងសភាពការគ្រឿងញៀន រួមគ្នាដោះស្រាយបញ្ហាប្រឈមនានាដែលយេីងបានជួបប្រទះ ហេីយយេីងបានរួមគ្នាកែសម្រួលផែនការអនុតំបន់លេីកទី១០ ទៅជាផែនការសកម្មភាពសម្រាប់អនុតំបន់លេីកទី១១ ដោយបំពេញបន្ថែមនូវចំណុចខ្វះខាតពាក់ព័ន្ធនឹង៤វិស័យ ដែលបានដាក់ចេញកន្លងមក។
ជាមូយគ្នានេះ នាយឧត្តមសេនីយ៍បានប្រាប់បន្តថា កិច្ចប្រជុំបានធ្វេីការបំពេញបន្ថែមលេីចំណុចមួយចំនួន រួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ដែលយេីងបានជួបប្រទះសម្រាប់អនុតំបន់ដោយបន្ថែមនូវជាចំណុចបំពេញស្នេីសុំអង្គការUNODC កៀរគរជំនួយបច្ចេក ថវិកាដេីម្បីគាំទ្រសកម្មភាពទាំង៤ ដែលយេីងបានរៀបចំ។ ទន្ទឹមនឹងនេះកិច្ចប្រជុំបានឯកភាព គ្នាធ្វេីសេចក្តីថ្លែងការណ៍រួម នៅទីក្រុងនៅទីក្រុងបាងកក សុំការអនុម័ត ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីក៏ដូចជាសុំការអនុម័តផែនការសកម្មភាពអនុតំបន់លេីកទី១១ នៅក្នុងកិច្ចប្រជុំ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩។
នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ក៏បានប្រាប់បញ្ជាក់បន្ថែមទៀតថា ផែនការសកម្មភាពអនុតំបន់លេីកទី១១ ដែលមានរយ:ពេលពីរឆ្នាំ២០២០-២០២១ ដែលនឹងសុំការអនុម័តពីកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយឆ្លេីយតបមានប្រសិទ្ធភាពចំពោះបញ្ហាគ្រឿងញៀនក្នុងតំបន់ទន្លេមេគង្គ គឺអនុវត្តលេីវិស័យទាំង៤ រួមមាន៖
១៖ វិស័យគ្រឿងញៀន និងសុខភាព មានសូចនាករណ៍ចំនួន៦
២៖ វិស័យកិច្ចការអនុវត្តច្បាប់មានសូចនាករណ៍ចំនួន៨
៣៖ កិច្ចសហប្រតិបត្តិការរៀបចំលិខិតបទដ្ឋានគតិយុត្ត និងការងារយុត្តិធម៌ មានសូចនាករណ៍ចំនួន៣
៤៖ ការអភិវឌ្ឍឲ្យមាននិរន្តរភាពសម្រាប់ការដាំដុះដំណាំជំនួសអាភៀន មានសូចនាករណ៍ចំនួន៤៕