(ភ្នំពេញ)៖ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ជីប ម៉ុង លែន នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់គម្រោងថ្មី ដ៏ធំអស្ចារ្យមួយទៀតគឺ ផាកលែន ៥០ម៉ែត្រ ។
គម្រោងនេះស្ថិតនៅតាមបណ្តោយផ្លូវ ៥០ម៉ែត្រ ជាផ្លូវក្រវាត់ក្រុងទី២ កែងជាមួយផ្លូវ៣០ម៉ែត្រ (ផ្លូវ ព្រៃស) ស្ថិតក្នុងតំបន់ចំការដូង ដែលជាទីតាំងមានសក្តានុពលសេដ្ឋកិច្ច និងមានការសន្ទុះអភិវឌ្ឍន៍ខ្លាំង ហើយគម្រោងនេះមានចង្ងាយត្រឹមតែ ៣នាទីប៉ុណ្ណោះ ពីផ្សារចំការដូង, ១០នាទីពីផ្សារទំនើប ជីប ម៉ុង ៦០ម៉ែត្រ និងផ្សារទំនើប AEON III និង ១៥នាទីពីផ្សារទំនើប ជីប ម៉ុង ២៧១។
គម្រោង ផាក លែន ៥០ម៉ែត្រ នឹងសាងសង់លំនៅដ្ឋានប្រណិតៗ ជាច្រើនប្រភេទដូចជា៖ វីឡាឃ្វីន, វីឡាឃ្វីន អេ, វីឡាភ្លោះ, វីឡាកូនកាត់អេ និងលំនៅឋានថ្មី៣ ប្រភេទគឺ៖ វីឡាឃ្វីន ប៊ី, ហ្សប ហៅស៍ អេ I និងហ្សប ហៅស៍ អេ II។ ក្នុងបរិវេណគម្រោងក៏នឹងមានក្លឹបហាត់ប្រាណ, អាងហែលទឹក, សួនកុមារ, សូនច្បារបៃតង អមទៅដោយផ្លូវថ្នល់ធំទូលាយខ្វាត់ខ្វែង ងាយស្រួលធ្វើដំណើរ និងតភ្ជាប់ទៅកាន់ផ្លូវធំៗជុំវិញគម្រោង ដែលកាន់តែផ្តល់ភាពងាយស្រួលដល់ការរស់នៅបែបស៊ីវិល័យ ទាន់សម័យរបស់អតិថិជន។
ផ្សារទំនើប ជីប ម៉ុង ដ៏ធំនិងប្រណិតមួយក៏នឹងត្រូវបានសាងសង់ក្នុងគម្រោង ផាក លែន ៥០ម៉ែត្រ នេះផងដែរ ដើម្បីបម្រើតម្រូវការអតិថិជនដែលនឹងរស់នៅក្នុងគម្រោងនេះ ក៏ដូចជាប្រជាពលរដ្ឋ ដែលរស់នៅជុំវិញតំបន់ដ៏ពោរពេញដោយសក្តានុពលនេះផងដែរ។
គួររំឮកដែលថា សព្វថ្ងៃក្រុមហ៊ុនដ៏ធំមួយនេះ មានគម្រោងសរុបចំនួន ១០ធំៗ គឺ លែនម៉ាក២៧១, លែនម៉ាក ៦០ម៉ែត្រ, ផាក លែន សែន សុខ, ផាក លែន ៥៩៨, ផាក លែន ធីខេ, ផាក លែន ៦អា, ផាក លែន ខុនដូ ធីខេ, លែន រីច ចំការដូង, ផាក លែន ៥០ម៉ែត្រ និងហ្រ្គេនភ្នំពេញ ដែលសុទ្ធតែស្ថិតនៅទីតាំងដែលមានសក្តានុពលខ្ពស់។
គួរបញ្ជាក់ថា គម្រោង ផាក លែន ៥០ម៉ែត្រ នឹងធ្វើការបើកលក់ជាផ្លូវការ ទៅកាន់អតិថិជនរបស់ខ្លួនក្នុងពេលឆាប់ៗខាងមុខនេះ។
សម្រាប់ព័ត៌មានបន្ថែម 061 997 888 | https://www.facebook.com/chipmongland/ (https://www.facebook.com/chipmongland/) | www.chipmongland.com (http://www.chipmongland.com/)៕