(ភ្នំពេញ)៖ ដើម្បីបន្តលើកទឹកចិត្តដល់អតិថិជនរបស់ខ្លួន នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្រុមហ៊ុនម៉ូតូកង់បីម៉ាក ATUL បានរៀបចំកម្មវិធីប្រគល់រង្វាន់ ម៉ូតូកង់បី ATUL Gemini ១រង្វាន់ និង ATUL Gemini Cargo ១រង្វាន់ ដល់អតិថិជនដែលបានឈ្នះការចាប់ឆ្នោត កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅ។
កម្មវិធីប្រគល់រង្វាន់នេះ បានធ្វើឡើងនៅអគារតាំងបង្ហាញម៉ូតូកង់បី ATUL នៅតាមបណ្តោយផ្លូវជាតិលេខ៦A ខណ្ឌជ្រោយចង្វារ ដែលមានការចូលរួមពីសំណាក់អតិថិជនឈ្នះរង្វាន់ និងក្រុមគ្រួសាររបស់ពួកគាត់ផងដែរ។ ការប្រគល់រង្វាន់នៅថ្ងៃនេះ គឺជាការសម្តែងនូវសេចក្តីអរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជនទាំងអស់ ដែលតែងតែគាំទ្រម៉ូតូកង់បីម៉ាក ATUL។
សូមជម្រាបថា កន្លងមកនេះ ក្រុមហ៊ុនក៏ធ្លាប់បានរៀបចំនូវការប្រគល់រង្វាន់លើកទឹកចិត្តជូនអតិថិជនម្តងរួចមកហើយ ដែលរង្វាន់រួមមាន ទឹកប្រាក់សុទ្ធ ១០០០ដុល្លារ ១រង្វាន់ ទឹកប្រាក់៥០០ដុល្លារ ១រង្វាន់ ទូរស័ព្ទ Smart Phone ៥រង្វាន់ ប្រេងម៉ាស៉ីន ១០រង្វាន់ផងដែរ។
ក្រុមហ៊ុនម៉ូតូកង់បីម៉ាក ATUL នឹងរៀបចំកម្មវិធីចាប់រង្វាន់ធំលើកទី២ នាពេលខាងមុខទៀត ដូច្នេះសម្រាប់អតិថិជន ដែលមិនទាន់ឈ្នះរង្វាន់ ឬអតិថិជនថ្មីដែលមានបំណងជាវនូវម៉ូតូកង់បីម៉ាក ATUL យកទៅប្រើប្រាស់ នៅតែមានឱកាសឈ្នះនូវរង្វាន់ធំនេះជាបន្តទៀត ដែលមានដូចជា ម៉ូតូកង់បី ATUL Gemini ៤រង្វាន់ ATUL Gemini Cargo ៤រង្វាន់ទៀតផងដែរ។
ក្រុមហ៊ុនម៉ូតូកង់បីម៉ាក ATUL បានថ្លែងអំណរគុណយ៉ាងក្រៃលែងដល់បណ្តាអតិថិជនរបស់ ATUL ទាំងអស់ ដែលតែងតែគាំទ្រ និងទុកចិត្តលើម៉ូតូកង់បី ATUL ជាដរាបមក៕