Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បុរសម្នាក់បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធម័ ក្នុងករណីគ្រោះថ្នាក់ចររាចរណ៍នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ

14-11-2019 10:03

(ព្រះសីហនុ)៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តមួយគ្រឿង បានរេចង្កូតទៅបុកពេញទំហឹង ជាមួយនឹងម៉ូតូមួយគ្រឿងទៀត ក្នុងទិសដៅបញ្ជ្រាសគ្នា បណ្តាលឱ្យបុរសម្នាក់បានស្លាប់ភ្លាមៗ យ៉ាងអាណោចអាធម៌នៅនិងកន្លែង។ ហេតុការណ៍នេះបានកើតឡើងនៅល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៤ ស្ថិតនៅភូមិអណ្តូងថ្ម ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

លោកអធិការរងទទួលផែនចរាចរណ៍ស្រុកព្រៃនប់បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្តមួយគ្រឿង បានរេចង្កូតមកខាងឆ្វេងចូលទៅបុកម៉ូតូ០១ គ្រឿងទៀតក្នុងទិសដៅផ្ទុយគ្នា បានបណ្តាលឱ្យបុរសម្នាក់ឈ្មោះ ហ៊ុ រដ្ឋា ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅក្នុងភូមិការធំ ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានស្លាប់ភ្លាមៗនៅនឹងកន្លែង។ ចំណែកអ្នកបើកបររថយន្ត មិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ស្រមោល។

សមត្ថកិច្ចបញ្ជាក់ថា បច្ចុប្បន្ននេះ សាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី ចំណែកវត្ថុតាងទាំងពីរយក បានយកទៅរក្សាទុក នៅអធិដ្ឋាននគរបាល ស្រុកព្រៃនប់ រងចាំការដោះស្រាយ តាមនីតិវិធីច្បាប់៕