(ភ្នំពេញ)៖ ក្រោយបញ្ចប់ការងារសម្អាតបរិស្ថាននៅក្នុងមូលដ្ឋានខណ្ឌ លោកអភិបាលខណ្ឌដូនពេញ និងភរិយា បានចូលរួមក្នុងពិធីសំណេះសំណាលជាមួយកីឡាករទូកង «ដូនពេញសែនជ័យ» ដែលបានខិតខំប្រគួតអស់រយៈពេលជាច្រើនថ្ងៃកន្លងមកនេះ នៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ។
ជាការលើកទឹកចិត្ត លោកអភិបាលខណ្ឌ បាននាំយកថវិការបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត រួមទាំងគ្រឿងឧបភោគបរិភោគ ដែលបានមកពីការឧបត្ថម្ភ ពីសប្បុរសជននានា ឧបត្ថម្ភដល់កីឡាករទូកងសរុបចំនួន ៩៣នាក់ សរុបថវិកាចំនួន ១៨,៦០០,០០០រៀល។
ក្នុងនោះ មានអង្គរចំនួន ២៣២៥គីឡូក្រោម មីចំនួន ៩៣កេសតូច ទឹកភេសជ្ជៈចំនួន៣០កេស រួមទាំងថវិកាចំណាយផ្សេងៗ សម្រាប់កីឡាករទូកជិះរថយន្តទៅស្រុកកំណើត និងសោហ៊ុយសម្រាប់ហូបបាយតាមផ្លូវ មានថវិកាចំនួន ៣,៩០០,០០០រៀល សរុបថវិកាចំនួន ២២,៥០០,០០០រៀល៕