ត្រូវនិយាយថាទេចំពោះគ្រឿងញៀន! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេសសម្រាប់ថ្ងៃទី១២ ខែវិច្ឆិកា៖ បង្ក្រាប៨ករណី ឃាត់ខ្លួន១៧នាក់
12-11-2019 18:38
(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះបានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៨ករណី ក្នុងនោះករណីប្រើប្រាស់៤ករណី និងជួញដូរ៤ករណី ឃាត់ខ្លួនជនសង្ស័យ១៧នាក់។
របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃ១២ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៨,៤៧៣ករណី ឃាត់មនុស្ស១៧,៧៥៨នាក់ (ស្រី១,១៦៥នាក់) ក្នុងនោះមានជនបរទេស៣៨១នាក់ (ស្រី៦៣នាក់)៕