(ព្រៃវែង)៖ នៅថ្ងៃ១៥ កើត ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ខែវិច្ឆិកា ឆ្នាំ២០១៩នេះ វត្តមេ.សប្រចណ្ឌ បានរៀបចំក្បួនដង្ហែព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ អមដោយសម្លៀកបំពាក់បុរាណសម័យនគរភ្នំ មហានគរ ឧត្តុង និងអាណានិគមនិយមបារាំង។
តំណាងអ្នករៀបចំកម្មវិធី បានឲ្យដឹងថា ការរៀបចំក្បួនដង្ហែដោយមានស្លៀកសម្លៀកបំពាក់បុរាណនេះ បានធ្វើឡើងនៅតាមដងផ្លូវស្ថិតនៅភូមិមេ.សប្រចាន់ ឃុំមេ.សប្រចណ្ឌ ស្រុកពារាំង ខេត្តព្រៃវែង។
តំណាងកម្មវិធីរូបនេះ បានឲ្យដឹងបន្ថែមថា ការរៀបចំក្បួនដង្ហែព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ អមដោយសម្លៀកបំពាក់បុរាណសម័យនគរភ្នំ មហានគរ ឧត្តុង និងអាណានិគមនិយមបារាំង ធ្វើឡើងដើម្បីលើកស្ទួយវប្បធម៌ខ្មែរ និងឲ្យកូនខ្មែរជំនាន់ក្រោយ បានស្គាល់ពីសម្លៀកបំពាក់បុរាណទាំងនេះ៕
សូមទស្សនា កម្រងរូបភាពខាងក្រោម៖