(ចិន)៖ លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បានដឹកនាំគណៈប្រតិភូក្រសួងយុត្តិធម៌ចូលរួមវេទិកាអន្តរជាតិ ស្តីពី «កិច្ចសហប្រតិបត្តិការអន្តរជាតិផ្នែកច្បាប់» ដែលបានប្រព្រឹត្តទៅនៅទីក្រុង Guangzhou ប្រទេសចិន។
វេទិអន្តរជាតិស្តីពី «កិច្ចសហប្រតិបត្តិការអន្តរជាតិផ្នែកច្បាប់» បានធ្វើឡើងរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩។
នៅក្នុងឱកាសនោះដែរ លោក អង្គ វង្ស វឌ្ឍនា បានទទួលកិត្តិយសអញ្ជើញថ្លែងសុន្ទរកថាអំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងប្រទេសចិន រួមទាំងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ ក្នុងការចូលរួមអភិវឌ្ឍគំនិតផ្តួចផ្តើម «ខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ» ដើម្បីស្វែងរកការអភិវឌ្ឍរួមគ្នា និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ស្របទៅនឹងស្ថានភាពនៃប្រទេសនានា កំពុងតែតភ្ជាប់ការបង្កើតទំនាក់ទំនងគ្នា ទៅវិញទៅមកកាន់ តែច្រើនឡើងៗ សំដៅពង្រឹងជំនឿទុកចិត្តចំណងមិត្តភាព លើកកម្ពស់ការអភិវឌ្ឍ និងវិបុលភាពរួមគ្នា ក៏ដូចជាធានានូវស្ថេរភាព នៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មផងដែរ៕