(អូស្ត្រាលី-នូវ៉ែលហ្សេឡង់)៖ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បងប្អូនប្រជាពលរដ្ឋខ្មែរ និងនិស្សិតខ្មែរជាច្រើនកុះករ ដែលកំពុងរស់នៅ និងសិក្សានៅទីក្រុងនានា នៃប្រទេសអូស្រ្តាលី និងនូវ៉ែលហ្សេឡង់ បានជួបជុំអបអរសាទរខួបលើទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងហូបអំបុកតេជោសន្តិភាព ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ។
បងប្អូនប្រជាពលរដ្ឋខ្មែរទាំងរួមមាន នៅប្រទេសអូស្ត្រាលី៖ ទីក្រុងកង់បេរ៉ា ទីក្រុងម៉ែលប៊ន ទីក្រុងស៊ីដនី ទីក្រុងអាឌឺឡែត ទីក្រុងប្រីសស្បែន ទីក្រុងដាវីន ទីក្រុងភឺត និង នៅប្រទេសនូវែលហ្សេឡង់ រួមមានទីក្រុងអូក្លិន ទីក្រុងហាមិលតុន ទីក្រុងវែល្លីងតុន ទីក្រុងផាមើស្តុនណត៍ ទីក្រុងក្រៃឈឺច។
ក្នុងឱកាសដ៏សប្បាយរីករាយនេះ បងប្អូនទាំងអស់បានអំពាវនាវ និងប្រកាសថា៖
* ការហូបអំបុក ៩ វិច្ឆិកា ដើម្បីការពារជាតិ សាសនា និងព្រះមហាក្សត្រ។
* ទណ្ឌិត សម រង្សី និងបក្សពួក មិនបានផ្តល់ផលប្រយោជន៍អ្វីទេ ដល់ប្រទេសជាតិមានតែការញុះញង់ ឱ្យប្រជាជនឈ្លោះគ្នា បំបែកបំបាក់សាមគ្គីភាពប្រជាជន ព្រមទាំងបង្កភាពវឹកវរ ចលាចល និងគ្រោះថ្នាក់ដល់សង្គមជាតិ។
* ប្រឆាំងដាច់ខាតចំពោះក្រុមឧទ្ទាម សម រង្សី ដែលប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួល រំលំរាជរដ្ឋាភិបាលស្របច្បាប់ និងរបបរាជានិយម នៅថ្ងៃទី០៩ វិច្ឆិកា ក្នុងគោលបំណងបំផ្លិចបំផ្លាញសន្តិសុខជាតិ ភាពសុខដុមរមនារបស់ប្រជាជន ក៏ដូចជាការអភិវឌ្ឍជាតិ។
* សំណូមពរដល់អាជ្ញាធរ មានសមត្ថកិច្ចពាក់ព័ន្ធ ចាត់វិធានផ្លូវតាមច្បាប់ឱ្យបានតឹងរ៉ឹង ចំពោះទង្វើខុសច្បាប់ដ៏ធ្ងន់ធ្ងររបស់លោក សម រង្សី និងបក្សពួក។
* សូមគាំទ្រសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការដឹកនាំប្រទេសជាតិ ឆ្ពោះទៅរកការអភិវឌ្ឍលើគ្រប់វិស័យ និងភាពរុងរឿង ថ្កុំថ្កើង សម្បូរសប្បាយរបស់ប្រជាជន៕