Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមការងារចុះជួយសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងប្រជាពលរដ្ឋ ចូលរួមពិធីពិសាអំបុក ការពារជាតិ សាសនា ព្រះមហាក្សត្រ

09-11-2019 18:24

(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន អនុប្រធានក្រុមការងារចុះជួយខណ្ឌសែនសុខ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានដឹកនាំសមាជិកក្រុមការងារចុះជួយសង្កាត់ទឹកថ្លា និងប្រជាពលរដ្ឋ ចូលរួមពិសាអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ ។

លោកស្រី ឱ វណ្ណឌីន បានថ្លែងថា ពិធីដែលបានធ្វើឡើងយ៉ាងសប្បាយរីករាយនេះ បានបង្ហាញថាប្រទេសជាតិយើងមានសុខសន្ដិភាព ប្រជាពលរដ្ឋសុខសាន្ដ និងមានសិទ្ធិសេរីភាពពេញលេញ ពិសេសស្របថ្ងៃនេះ កម្ពុជាអបអរសាទរថ្ងៃប្រវត្តិសាស្រ្ត នៃទិវាបុណ្យឯករាជ្យជាតិលើកទី៦៦ និងខួបនៃការបង្កើតកងយោធពលខេមរភូមិន្ទ។

ជាពិសេស ក៏ដើម្បីឆ្លើយតបតាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងការទទួលទានអំបុកនេះ គឺដើម្បីការពារសន្តិភាព ការពារជាតិ សាសនា ព្រះមហាក្សត្រ។ ការទទួលទានអំបុកនេះ ក៏ជាការឆ្លើយតប ចំពោះក្រុមក្បត់ជាតិ ដែលចង់បំផ្លិចបំផ្លាញដល់សន្តិភាព ដោយបង្ហាញថា ប្រជាពលរដ្ឋស្រលាញ់សន្តិភាព មិនចាញ់ឧបាយកលជនក្បត់ជាតិឡើយ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវចលនា ទទួលទានអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ នៅទូទាំងប្រទេស ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវ របស់ លោក សម រង្ស៉ី ឱ្យប្រជាពលរដ្ឋបះបោផ្តួលរំលំរាជរដ្ឋាភិបាល នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ៕