(ព្រៃវែង)៖ នាយឧត្តមសេនីយ៍ យុន ឈុន្នី អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្វាយអន្ទរ តំណាងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ប្រធានក្រុមការងារចុះជួយស្រុកស្វាយអន្ទរ និងស្រុកកញ្ជៀច ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានដឹកនាំមន្ត្រីរាជការ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ក្រុមយុវជនកងកម្លាំងទាំបីប្រភេទ និងព្រះសង្ឃ ប្រជាពលរដ្ឋនៅស្រុកស្វាយអន្ទរ នាំគ្នាហូបអំបុកសន្តិភាព ការពារជាតិ សាសនា ព្រះមហាក្សត្រ។
ពិធីមាននេះក៏ការចូលរួមពីព្រះសង្ឃចំនួន ៤៨វត្ត និងមន្ត្រីរាជការ យុវជន សិស្សានុសិស្ស ប្រជាពលរដ្ឋប្រមាណជាង២ពាន់អង្គ/នាក់ នៅសួនច្បារមុខ សាលាស្រុកស្វាយអន្ទរ។
នាយឧត្តមសេនីយ៍ យុន ឈុន្នី បានថ្លែងនូវការផ្តាំសាកសួរសុខទុក្ខ ពីនាយឧត្តមសេនីយ៍ ជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្វាយអន្ទរ ជូនដល់អង្គពិធី និងធ្វើការកោតសរសើរដល់ អាជ្ញាធរស្រុក ដែលបានរៀបចំពិធីហូបអំបុកនេះឡើង ដោយបានបង្ករឲ្យភាពសប្បាយរីករាយស្និតស្នាល និងសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាមួយរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។
លោកបានថ្លែងជំរុញដល់អាជ្ញាធរ ប្រជាពលរដ្ឋកងកម្លាំងទាំងអស់ត្រូវចូលរក្សាការពារសុខសន្តិភាពឲ្យបានយូអង្វែងជានិរន្ត និងប្រឆាំងដាច់ខាតនូវការប៉ុនប៉ង ណាមួយរបស់ក្រុមឧទ្ទាមក្រៅ ច្បាប់ ដែលមានទណ្ឌិត សម រង្ស៉ី ចង់ផ្តួលរំលំរាជរដ្ឋាស្របច្បាប់ និងមានគោលបំណងផ្តួលរំលំរបបរាជានិយម ហើយយើងទាំងអស់គ្នា ត្រូវតែការពារជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របដែលប្រសូត្រចេញពីការបោះឆ្នោតត្រឹម។
លោក ប៉ិច សុង អភិបាលស្រុកស្វាយអន្ទរ បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានបង្កើនឲ្យមាន ការរៀបចំពិធីទទួលទាន អកអំបុក ៩វិច្ឆិកា ដើម្បីការពារជាតិ សាស នា ព្រះមហាក្សត្រ។ លោកបន្តថា ក្រុមការងារពាក់ពន្ធ័ទាំងអស់បានរៀបចំទីកន្លែងហូបអំបុក ដែលគួរឲ្យសរសើរ ដោយ មានការសាមគ្គីភាពគ្នារួមគ្នាធ្វើកម្មវិធីនេះ ប្រព្រឹត្តិទៅដោយរលូន និងបង្ករភាពសប្បាយរីករាយស្របពេល ដែលប្រជាតិយើងរស់ នៅក្រោមតំបូលនៃសុខសន្តិភាព លនិងអភិវឌ្ឍលើគ្រប់វិស័យដោយសារគោលនយោបាយឈ្ន ឈ្នះ របស់សម្តេចតេ ហ៊ុន សែន នាយរដ្ឋមន្ត្រី។
ក្នុងពិធីនេះបានហូប អំបុកជួបជុំគ្នានេះ បានបង្ហាញ ពីភាពស្និទស្នាល ខ្មែរស្រឡាញ់ខ្មែរ រួបរួមគ្នាថែរក្សាសន្តិភាព ជាមួយនឹងសំឡេងចេញពីភាសាបេះដូងនៃជនរួមជាតិ យ៉ាងដូច្នេះថា៖ «យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹមគ្រប់ទីកន្លែង»។
សូមបញ្ជាក់ថា សម្តេច តេជោ ហ៊ុន សែន បាន ដាក់ចេញនូវចលនា ទទួលទានអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ នៅទូទាំងប្រទេស ដើម្បីឆ្លើយតបទៅ នឹងការអំពាវនាវ របស់ លោក សម រង្ស៉ី ឱ្យប្រជាពលរដ្ឋបះបោ ផ្តួលរំលំរាជរដ្ឋាភិបាល នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ៕