(ភ្នំពេញ)៖ ដើម្បីឆ្លើយតបនឹងការគាំទ្ររបស់អតិថិជន ស្របទៅនឹងគោលបំណងរបស់ក្រុមហ៊ុន ក្នុងការផ្តល់ជូននូវភាពរីករាយ ដល់ប្រជាជនកម្ពុជា ចំពោះការជាវផលិតផលផ្ទាល់ ដោយធ្វើការបញ្ជាទិញតាមរយៈប្រព័ន្ធអេឡិចត្រូនិច ដូចទៅនឹងបណ្តាប្រទេសដទៃទៀត ក្នុងអំឡុងព្រះរាជពិធីបុណ្យអុំទូក ក្នុងថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩, TinhTinh បានចំណាយទឹកប្រាក់សរុបប្រមាណជា១០ម៉ឺនដុល្លារ ជាកាដូជូនដល់អតិថិជន។
កាដូតម្លៃសរុបចំនួន១០ម៉ឺនដុល្លារ ដោយក្នុងនោះរួមមានការបញ្ជាទិញដោយឥតគិតថ្លៃ៖ នៅពេលអតិថិជនជាវផលិតផលក្រោយការចុះឈ្មោះ នៅក្នុងកម្មវិធី TinhTinh ពួកគេនឹងមានឱកាសក្លាយម្ចាស់រង្វាន់ដោយទទួលបាននូវ «ចំនួនទឹកប្រាក់១០០ភាគរយនៃការបញ្ជាទិញត្រលប់ទៅវិញ» ហើយអតិថិជនដែលនឹងក្លាយជាម្ចាស់រង្វាន់នោះ នឹងត្រូវបានរៀបចំ និងជ្រើសរើសឡើងដោយ ភ្នាក់ងារប្រុមការងារ TinhTinh ផ្ទាល់។ ជារៀងរាល់ថ្ងៃ ចំនួនអ្នកឈ្នះមានចំនួន៥០នាក់។
ការផ្តល់ជូននេះ សម្រាប់តែការបញ្ជាទិញ (នៅស្តង់ និងគេហទំព័រ) ដែលត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី១០ ខែវិច្ឆិកាដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩។
ក្រៅពីនេះ ក៏មានការផ្តល់ជូនការបញ្ចុះតំលៃពិសេស៖ ប្រូម៉ូសិនរហូតដល់ ៩០% ដែលមានការចូលរួមដាក់លក់ ពីផលិតផលម៉ាក់ល្បីៗ ក្នុងស្រុករួមមានពីក្រុមហ៊ុន Midea, Chiaus, CDF, XiaoMi, Wing និង ZTO៕