Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទំព័រ Facebook ផ្លូវការរបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ត្រូវជនអនាមិកលួចយកទៅគ្រប់គ្រង, លោកប្រកាសមិនទទួលខុសត្រូវ

09-11-2019 13:41

(ព្រះសីហនុ)៖ ទំព័រ Facebook ផ្លូវការរបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ដែលមានឈ្មោះ «ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ» ត្រូវបានជនអនាមិកលួច (Hack) យកទៅគ្រប់គ្រងនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

លោកឧត្តមសេនីទោ ជួន ណារិន្ទ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា លោកសូមប្រកាសមិនទទួលខុសត្រូវនោះឡើយ ចំពោះការបង្ហោះខ្លឹមសារណា ដែលប៉ះពាល់ដល់សង្គម ឬបញ្ហានយោបាយផ្សេងៗ ព្រោះនោះមិនមែនសារតែបង្ហោះដោយរូបលោកនោះទេ ពោលជាសាររបស់ជនអនាមិក។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានអះអាងទៀតថា នៅពេលនេះ លោកកំពុងធ្វើការស្រាវជ្រាវ ដើម្បីយកទំព័រ Facebook នេះមកគ្រប់គ្រងវិញ និងដើម្បីស្វែងរកអ្នកដែលលួចនោះ មកចាត់វិធានការតាមផ្លូវច្បាប់៕