(ភ្នំពេញ)៖ នៅចុងខែវិច្ឆិកានេះ គឺថ្ងៃទី២៣-២៤ កម្ពុជានឹងធ្វើមានពិរព័ណ៍ដាក់បង្ហាញម្ហូបអាហារទ្រង់ទ្រាយធំ ដោយមានមុខម្ហូបច្រើនប្រភេទ ហើយត្រូវបានគេរំពឹងថា នឹងមានអ្នកចូលរួមទស្សនាប្រមាណ៣ម៉ឺននាក់។
ពិរព័ណ៍នេះ មានឈ្មោះថា «កូនស្លាបព្រា» នឹងមានការចូលរួមសហការជាដោយស្ថាប័នសង្គមស៊ីវិល និងរដ្ឋាភិបាលជាច្រើនដូចជា ក្រសួងអប់រំយុវជន និងកីឡា សហភាពសហព័ន្ធយុវជនកម្ពុជា ក្រសួងទេសចរណ៍ អង្កការ UNDP និងស្ថាប័នជាច្រើនទៀត។
ប្រធានបទនៃពិព័រណ៍ឆ្នាំនេះគឺ «ដើម្បីក្តីស្រឡាញ់ចំពោះអាហារ» ដែលបានកំណត់ និយមន័យអាហារថាជាអាហារបំប៉ន ដែលប្រសើរសម្រាប់សុខភាពរបស់មនុស្ស និងភពផែនដី។ ខណៈពេលដែលអ្នកចូលទស្សនាពិព័រណ៍ ទទួលបាននូវរសជាតិ នៃអ្វីដែលពួកគេចូលចិត្តចំណែកអ្នកលក់វិញបង្កើនភាពស្ថិតស្ថេរនៃប្រតិបត្តិការរបស់ពួកគេ។ អ្នកលក់ជាង៥០នាក់នឹងនាំយកអាហារ និងភេសជ្ជៈល្អបំផុតមកចូលរួមក្នុងពិព័រណ៍នេះចាប់តាំងពីអាហារដែលមានរសជាតិប្រៃនិងហិលរបស់ហាង Troloak រហូតដល់អាហារដែលមានរ សជាតិផ្អែមរបស់ហាង ល្បីៗនៅក្នុងប្រទេសកម្ពុជា និងក្រៅប្រទេស។
ក្រៅពីភាពសប្បាយរីករាយ និងការចងចាំល្អៗសម្រាប់ក្រុមគ្រួសារទាំងអស់ កូនស្លាបព្រាគឺជាឱកាសដ៏ល្អសម្រាប់ក្រុមហ៊ុនដែលនៅក្នុងនិងខាងក្រៅ ឧស្សាហកម្មម្ហូបអាហារនិងភេសជ្ជៈដើម្បីដាក់តាំងបង្ហាញពីផលិតផល និងសេវាកម្មរបស់ពួកគេដល់អ្នកចូលរួមទាំងអស់។
លោក Brice Smith ប្រធានប្រចាំប្រទេសនៃ Gloria Jean's Coffee ដែលធ្លាប់បានចូលរួមជាមួយពិព័រណ៍នេះ តាំងពីឆ្នាំ២០១៧ បានលើកឡើងថា «ពិព័រណ៍នេះគឺជាឱកាសដ៏ល្អសម្រាប់ការផ្សព្វផ្សាយផលិតផលនិងបង្ហាញផលិតផលថ្មីៗដើម្បីយ ល់ដឹងកាន់តែច្បាស់អំ ពីការយល់ឃើញរបស់អតិថិជនចំពោះផលិតផលថ្មីរបស់អ្នក»។
កូនស្លាបព្រាត្រូវបាន បង្កើតឡើងដោយអ្នកជំនាញស្រាវជ្រាវផ្នែកទីផ្សារ និងបណ្តុះបណ្តាល គឺក្រុមហ៊ុនឌិ អាយឌៀ ខន់សាល់ធេនសុីដែលមានសេចក្តីសោមនស្សរីករាយក្នុងការស្វាគមន៍ក្រុមហ៊ុន និងក្រសួងមួយចំនួនដែលមានចក្ខុវិស័យដូចគ្នានៅឆ្នាំនេះ។ ដូចគ្នានឹងពិព័រណ៍មុនៗដែរ ស្លាបព្រានៅតែបន្តទទួលបានការគាំទ្រពីក្រសួងពាណិជ្ជកម្ម ក្រសួងអប់រំយុវជននិងកីឡា ក្រសួងទេសចរណ៍ និងសាលាក្រុង ហើយសូមថ្លែងអំណរគុណនិងកោតសរសើរ ចំពោះដៃគូថ្មីនៅឆ្នាំនេះគឺអង្គការអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ។
ពិព័រណ៍នេះ នឹងក្លាយជាឱកាសដើម្បីអនុវត្តសុវត្ថិភាពចំណីអាហារនិងនិរន្តរភាពតាមរយៈការកសាងសមត្ថភាពលើការប្រឆាំងនឹងថ្នាំសំលាប់មេរោគនិងការបែងចែកកាកសំណល់បូករួមទាំងការផ្តល់ជម្រើសអេកូឡូស៊ីសម្រាប់ការវេចខ្ចប់ជំនួសប្លាស្ទិច។
កូនស្លាបព្រាធ្វើឡើងស្របពេលជាមួយនឹងព្រឹត្តិការណ៍ដ៏ធំមួយទៀតសម្រាប់ប្រទេសកម្ពុជាគឺការប្រកួតជើងឯកប៉េតង់ពិភពលោក។ តាមការគ្រោងទុកនឹងធ្វើឡើងចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៤ ខែវិច្ឆិកា ការប្រកួតពានរង្វាន់នេះនឹងនាំភ្ញៀវរា ប់រយនាក់រួមទាំងអត្ត ពលិកមកពី ជាង៤០ប្រទេសទៅពហុកីឡាដ្ឋានជាតិអូឡាំពិករួមមានម្ចាស់ជើងឯកកម្ពុជាកញ្ញាអ៊ុកស្រីមុំនិងម្ចាស់មេដាយមាស៣សម័យលោក កែវ ឡេង។
សូមជម្រាបថា ពិរព័ណ៍នឹងប្រារព្ធនៅថ្ងៃទី២៣ និង២៤ ខែវិច្ឆិកានៅពហុកីឡាដ្ឋានជាតិអូឡាំពិក ចាប់ពីម៉ោង៥ល្ងាច ដល់ម៉ោង៩យប់៕