(ភ្នំពេញ)៖ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានរៀបចំពិធីទទួលទានអំបុកខ្មែរ ថែជាតិ សាសនា ព្រះមហាក្សត្រ យ៉ាងអធឹកអធម និងសសប្បាយរីករាយ ក្រោមអធិបតីភាពលោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិង សិប្បកម្ម រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់។
ក្នុងស្មារតីសាមគ្គីភាព ភាពអធឹកអធម និងសប្បាយរីករាយ ក្រោមដំបូលនៃសន្តិភាពពេញលេញ នៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពវៀងវៃ និងប្រកបដោយកិត្តិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
កម្មវិធីនេះ ត្រូវបានធ្វើឡើង ដោយមានការរៀបចំនូវអំបុក លាយជាមួយសាច់ដូងកោស ស្ករស ទឹកដូង ដំឡូង ត្រាវស្ងោ និងក្រូចថ្លុង ដែលអ្នកបរិភោគអាចពិសារ តាមចំណង់ចំណូលចិត្ត និងមានការរាំលេងកំសាន្ត យ៉ាងសប្បាយរីករាយផងដែរ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវចលនា ទទួលទានអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ នៅទូទាំងប្រទេស ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់ លោក សម រង្ស៉ី ឲ្យប្រជាពលរដ្ឋបះបោផ្តួលរំលំរាជរដ្ឋាភិបាល នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ៕