(ថៃ)៖ នៅរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ កម្លាំងតម្រួតខេត្តស្រះកែវ ប្រទេសថៃ បានឃាត់ខ្លួនជនជាតិកម្ពុជា១៩នាក់ យកទៅសួរនាំក្រោយសង្ស័យថា ចូលរួមក្នុងការប៉ុនប៉ងរដ្ឋប្រហារប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា ដែលរៀបចំដោយទណ្ឌិត សម រង្ស៉ី។
ក្នុងចំណោមជនទាំង១៩រូបនោះ មានប្រុស១១នាក់ ស្រី៨នាក់ ដែលខ្លះកាន់លិខិតឆ្លងដែនបរទេស ដូចជា អាមេរិក បារាំងកូរ៉េជាដើម ដោយធ្វើដំណើរដោយរថយន្ត មកពីទីក្រុងបាងកក មកព្រំដែន។
ព័ត៌មានចារកម្មរបស់ថៃ បានរាយការណ៍ថា តម្រួតបានត្រួតពិនិត្យឃើញថា ក្នុងចំណោមជនទាំងនោះមានខ្លះទៅចូលរួមកិច្ចការប្រឆាំងរដ្ឋាភិបាលកម្ពុជា តែក្រុមទាំងនេះបានអះអាងថា ធ្វើដំណើរទៅកម្ពុជាដើម្បីចូលរួមបុណ្យអកអំបុក ឬមកពិនិត្យសុខភាពនៅប្រទេសថៃជាដើម៕