(បាត់ដំបង)៖ ជនសង្ស័យម្នាក់ទៀត ដែលជាសមាជិករបស់ក្រុមឧទ្ទាម សម រង្ស៉ី ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួននៅថ្ងែទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ពាក់ព័ន្ធនឹងការចូលរួមផែនការផ្តួលរំលំរាជរដ្ឋាភិបាល។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យ អយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានប្រាប់បណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៨ ខែវិច្ឆិកានេះ។
សមាជិកក្រុមឧទ្ទាមនេះ មានឈ្មោះ ភឿន គឹមសេង ភេទប្រុស អាយុ៤០ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ «រួមគំនិតក្បត់» តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌនៃកម្ពុជា ដោយជននេះបានពាក់ព័ន្ធសកម្មភាពទទួលផែនការ និងបានកៀងគរប្រជាពលរដ្ឋ នៅស្រុករុក្ខគិរីចំនួន២០០នាក់ ទៅទទួលឧក្រិដ្ឋជន សម រង្ស៊ី នៅតាមព្រំដែនខ្មែរ-ថៃ ដើម្បីចូលរួមផែនការផ្តួលរំលរាជរដ្ឋាភិបាល៕
សូមអានសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យ អយ្យការអមសាលាដំបូងខេត្តបាត់ដំបង៖