Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រជាពលរដ្ឋខ្មែរ រស់នៅរដ្ឋ Kentucky សហរដ្ឋអាមេរិក ប្រកាសមិនគាំទ្រការវិលចូលប្រទេសរបស់ សម រង្ស៉ី (Video inside)

08-11-2019 18:47

(សហរដ្ឋអាមេរិក)៖ ប្រជាពលរដ្ឋខ្មែរមួយក្រុម រស់នៅទីក្រុង Louisville និង Lexington រដ្ឋ Kentucky សហរដ្ឋអាមេរិក បានបង្ហាញវីដេអូមួយ សម្តែងការមិនគាំទ្រចំពោះការវិលចូលប្រទេសរបស់ លោក សម រង្ស៉ី ដោយសារតែមានចេតនាបង្កភាពវឹកវរជាថ្មី។

ប្រជាពលរដ្ឋទាំងនោះ បាននិយាយថា ប្រទេសកម្ពុជាធ្លាប់មានសង្គ្រាមស៊ីវិលរ៉ៃរាំរាប់សិបឆ្នាំ ទម្រាំមានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ ប្រជាជនបានឆ្លងកាត់ទុក្ខវេទនារាប់មិនអស។ ពួកគេបន្តថា ពេលនេះប្រជាពលរដ្ឋសុខសប្បាយ រស់នៅក្នុងដំបូលសន្តិភាព ពួកគេមិនចង់ឱ្យ លោក សម រង្ស៉ី ត្រឡប់ទៅកាន់ប្រទេសកម្ពុជាទេ។

ពួកគេលើកឡើងទៀតថា បើ លោក សម រង្ស៉ី ទៅកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិនោះ ពួកគេសូមគាំទ្រ ប៉ុន្តែការប្រកាសវិលត្រឡប់របស់ លោក សម រង្ស៉ី គឺទៅដើម្បីដណ្តើមអំណាចក្រៅការបោះឆ្នោត ដែលអាចបង្កគ្រោះថ្នាក់ដល់ប្រទេសកម្ពុជា និងប្រជាពលរដ្ឋជាថ្មីម្តងទៀត។

ប្រជាពលរដ្ឋខ្មែរស់នៅសហរដ្ឋអាមេរិកទាំងនេះ បានផ្ញើសារមកកាន់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា ឱ្យរួមគ្នាថែរក្សាសមទ្ធិផលដែលកម្ពុជាកំពុងមាន កុំជឿលើការញុះញង់របស់ជនមួយក្តាប់តូច ដែលចង់ឱ្យប្រទេសកម្ពុជាដើរថយក្រោយឱ្យសោះ៕

ខាងក្រោមនេះជាវីដេអូរបស់ ប្រជាពលរដ្ឋខ្មែរ រស់នៅរដ្ឋ Kentucky សហរដ្ឋអាមេរិក ប្រកាសមិនគាំទ្រការវិលចូលប្រទេសរបស់ សម រង្ស៉ី៖