(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាបគ្រឿងញៀនខុសច្បាប់ចំនួន១៥ករណី ដោយឃាត់ខ្លួនជនសង្ស័យ២៣នាក់។
បើយោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ បានឲ្យដឹងថា ប្រភេទបទល្មើសរួមមាន៖ ជួញដូរ១១ករណី ឃាត់ខ្លួន១៨នាក់ និងប្រើប្រាស់៤ករណី ឃាត់ខ្លួន៥នាក់។
របាយការណ៍ដដែល បានឲ្យដឹងទៀតថា លទ្ធផលបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ មានចំនួនសរុប៨,៤២១ករណី ដោយឃាត់មនុស្សចំនួន១៧,៦៦៧នាក់ (ស្រី ១,១៦៣នាក់) (ជនបរទេស៣៨១នាក់ ស្រី៦៣នាក់ មាន១២សញ្ជាតិ)៕