(ភ្នំពេញ)៖ សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) នាថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ចេញសេចក្ដីថ្លែងការណ៍គាំទ្រ ចំណាត់ការរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ក្រុមឧទ្ទាមក្រៅច្បាប់ ដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាល និងប្រកាសប្រឆាំងយ៉ាងដាច់អហង្កាមិនឱ្យក្រុមឧទ្ទាមក្រៅច្បាប់អស់ទាំងនោះ ឈានជើងជាន់លើទឹកដីប្រទេសកម្ពុជានោះឡើយ។
សមាគម CATA បានបញ្ជាក់ថា ប្រសិនបើវត្តមានក្រុមឧទ្ទាមក្រៅច្បាប់ទាំងនេះ មាននៅលើទឹកដីប្រទេសកម្ពុជាពិតមែន ប្រាកដណាស់ថាពួកគេនឹងបង្កការគំរាមកំហែងដល់សតិអារម្មណ៍របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពិសេសគឺប៉ះពាល់ដល់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាផងដែរ។
អ្វីដែលសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាចង់បាននោះ គឺការរួមគ្នាការពារសុខសន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីបង្កើនកិត្យានុភាពទាក់ទាញកំណើនទេសចរបន្ថែម៕
ខាងក្រោមនេះជាសេចក្ដីថ្លែងការណ៍របស់សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា៖