(ភ្នំពេញ)៖ កងពលដឹកជញ្ជូនលេខ ៩០ ដែលដឹកនាំដោយ លោកឧត្ដមសេនីយ៍ទោ ឈរ សុខ ប្រធានកងពល នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បាននាំមកនូវថវិកាបរិច្ចាគ ប្រចាំឆ្នាំចំនួន២០លានរៀល ប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងគោលដៅរួមគ្នារក្សានិរន្តរភាព នៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការផ្ដល់សេវាពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺកុមារដោយឥតគិតថ្លៃ និងប្រកបដោយគុណភាព។
មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តសប្បុរសធម៌នេះ និងសូមបន្តលើកទឹកចិត្ត ដល់សប្បុរសជននានា ទាំងក្នុង និងក្រៅប្រទេស ឲ្យចូលរួមបរិច្ចាគ ក្នុងស្មារតីខ្មែរជួយខ្មែរ តាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីភាពញញឹមរបស់កុមារ ដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។
សូមជម្រាបជូនថា មូលនិធិគន្ធបុប្ផាកម្ពុជា ជាមូលនិធិផ្លូវ ដែលត្រូវបានបង្កើតឡើងកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងគោលដៅចូលរួម ធានានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា។
បច្ចុប្បន្ន មូលនិធិគន្ធបុប្ផាកម្ពុជា នៅទទួលសមាជិកពីរប្រភេទគឺ៖ (១) សមាជិកកិត្តិយសដោយបរិច្ចាគចាប់ពី ២០,០០០ ០០០ (ម្ភៃលាន)រៀល/៥,០០០ (ប្រាំពាន់) ដុល្លារអាមេរិក ក្នុងមួយឆ្នាំ និង (២) សមាជិកគាំទ្រដោយបរិច្ចាគចាប់ពី ៥,០០០ (ប្រាំពាន់) រៀល ក្នុងមួយខែ/៦០,០០០ (ប្រាំមួយម៉ឺន) រៀល ក្នុងមួយឆ្នាំ។
សូមបរិច្ចាគចូលជាសមាជិករបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដោយឥតបង់ថ្លៃសេវាតាមរយៈ៖
* ធនាគារកាណាឌីយ៉ា
* ធនាគារអេស៊ីលីដា
* ធនាគារ ABA
* ធនាគារឯកទេស និងភ្នាក់ងារវេប្រាក់ Wing
* ភ្នាក់ងារវេប្រាក់ TrueMoney
* ភ្នាក់ងារវេប្រាក់ DaraPay ឬទំនាក់ទំនងមកលេខាធិកាដ្ឋាន ដែលមានទីតាំងក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ទូរស័ព្ទលេខ ០៦១ ៧០១ ១១១/ ០៩៦ ៧០១ ១១១១ និងគេហទំព័រ www.ckf.org.kh៕