(ភ្នំពេញ)៖ ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា បានចេញផ្សាយរបាយការណ៍ស្តីពីនិរន្តរភាពឆ្នាំ ២០១៨ របស់ខ្លួនដែលបង្ហាញពីការអនុវត្តកម្មវិធីនិរន្តរភាពសង្គម និងកម្មវិធីទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន នៅឯសណ្ឋាគារ Rosewood Phnom Penh។
ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព រដ្ឋមន្រ្តី ត្រាំ អីុតឹក រដ្ឋមន្រ្តីក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា, មន្រ្តីតំណាងពីក្រសួងទាំង២ ស្ថានទូតនៃប្រទេសម៉ាឡេស៊ី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អង្គការដៃគូ សភាពាណិជ្ជកម្ម បណ្ឌិតសភា អ្នកសាងសង់ប្រព័ន្ធអេកូឡូស៊ី និស្សិតសាកលវិទ្យាល័យ និងបុគ្គលិកក្រុមហ៊ុន Smart។
លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា «កម្មវិធីនិរន្តរភាពសង្គម តែងតែជាគន្លឹះនៃទស្សនវិជ្ជាអាជីវកម្មរបស់យើង ដោយទទួលស្គាល់នូវទំនួលខុសត្រូវដ៏ធំធេង យើងត្រូវធានាថា អាជីវកម្មរបស់យើងនឹងរីកចម្រើនរួមគ្នាជាមួយដៃគូពាក់ព័ន្ធ និងសហគមន៍របស់យើង។ ខណៈពេលដែលយើងកំពុងបន្តតម្លាភាពក្នុងការបង្ហាញកិច្ចខិតខំប្រឹងប្រែងរបស់យើង យើងបានជំរុញការអនុវត្តកម្មវិធីនិរន្តរភាពសង្គម និងពង្រឹងរបៀបវារៈរបស់យើងក្នុងការចូលរួមចំណែកកសាងប្រទេសកម្ពុជាផងដែរ»។
ក្នុងឆ្នាំ ២០១៨ នេះក្រុមហ៊ុន Smart បានចូលរួមវិភាគទានចំនួន ៣៧៤ លានដុល្លារដល់សេដ្ឋកិច្ចជាតិរបស់ប្រទេសកម្ពុជា (ស្មើរ១,៥ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា) ។ ក្រុមហ៊ុនក៏បានចូលរួមបង្កើតការងារចំនួន ៥១.០៣៥ នៅទូទាំងខ្សែសង្វាក់អាជីវកម្មរបស់ខ្លួនផងដែរ។ ក្រៅពីបង់ពន្ធចំនួន ៨៦ លានដុល្លារលើពន្ធ អាករ និង កម្រៃនិយ័តកម្ម ដោយការបង់ពន្ធនេះតែឯងមានចំនួន ២,៦% នៃចំណូលពន្ធលើថវិការជាតិសរុប។
ក្រុមហ៊ុន Smart បានក្លាយជាក្រុមហ៊ុនទូរគមនាគមន៍ដំបូងគេបង្អស់ក្នុងព្រះរាជាណាចក្រកម្ពុជាដែលត្រូវបានទទួលស្គាល់ដោយអគ្គនាយកដ្ឋានពន្ធដារជាមួយនឹងពានរង្វាន់មាសសម្រាប់ការអនុវត្តច្បាប់ពន្ធរបស់ខ្លួន។
លោក Thomas បានពន្យល់ថា៖ «ក្រុមហ៊ុន Smart តែងតែយកចិត្តទុកដាក់ខ្ពស់លើទំនួលខុសត្រូវក្នុងការចូលរួមអភិវឌ្ឍប្រទេសកម្ពុជា។ នៅចុងឆ្នាំ ២០១៨ ក្រុមហ៊ុន Smart បានវិនិយោគជាង ១,៤២ ពាន់លានដុល្លារ ហើយក៍បានបង់ពន្ធជាង ៣៧០ លានដុល្លារ លើពន្ធ អាករ និង កម្រៃនិយ័តកម្ម។ យើងធ្វើវិភាគទានច្រើនជាង ១% នៃប្រាក់ចំណូលប្រចាំឆ្នាំរបស់យើងជារៀងរាល់ឆ្នាំលើកកម្មវិធីទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនដែលបានផ្ដល់ផលប្រយោជន៏ខ្លាំង ដល់សហគមន៍ដែលយើងធ្វើប្រតិបត្តិការជាមួយ»។
លើសពីនេះទៀត ក្រុមហ៊ុន Smart បានប្តេជ្ញាអនុវត្តគម្រោងដែលជំរុញហេដ្ឋារចនាសម្ព័ន្ធអិុនធឺណិតចល័ត និងការអភិវឌ្ឍធនធានមនុស្សតាមរយៈការប្រើប្រាស់វិភាគទានច្រើនជាង ៨,៣ លានដុល្លារ ដល់មូលនិធិកាតព្វកិច្ចសេវាកម្មសកល និងមូលនិធិកសាងសមត្ថភាព អភិវឌ្ឍន៍ និងការស្រាវជ្រាវ។
លោក David Lau ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Smart ដែលបានចូលរួមក្នុងកម្មវិធីនេះបានមានប្រសាសន៍ថា៖ «ខ្ញុំមានសេចក្តីសោមនស្សរីករាយ និងមានមោទនភាពចំពោះការចូលរួមចំណែកការអភិវឌ្ឍន៍ប្រទេសកម្ពុជា ការធ្វើអាជីវកម្ម និងសមិទ្ធផលវិជ្ជមានក្នុងសង្គមកាន់តែច្រើនឡើងរបស់ក្រុមហ៊ុន Smart។ ខ្ញុំសង្ឃឹមថាក្រុមហ៊ុន នឹងពង្រឹងភាពជាអ្នកដឹកនាំផ្នែកទិន្នន័យចល័ត ផ្ដល់សេវាកម្មកម្សាន្តក្នុងរបៀបរស់នៅដ៏រំភើប និងការប្តេជ្ញាចិត្តក្នុងរយៈពេលវែងដល់ប្រទេស កម្ពុជា ខណៈដែលដើរតួនាទីរួមគ្នាក្នុងការអភិវឌ្ឍប្រព័ន្ធអេកូឌីជីថលរបស់ព្រះរាជាណាចក្រកម្ពុជាផងដែរ»។
ព្រឹត្តិការណ៍ដ៏សំខាន់មួយរបស់ក្រុមហ៊ុន Smart កាលពីឆ្នាំមុនគឺការចុះអនុស្សរណៈយោគយល់គ្នាដែលមានទឹកប្រាក់ចំនួន ១,៥ លានដុល្លារជាមួយ ក្រសួង អប់រំ យុវជន និងកីឡា និងក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីអភិវឌ្ឍអ្នកមានទេពកោសល្យផ្នែកឌីជីថលរបស់ព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart ក៏បានពង្រីកគំនិតផ្តួចផ្តើមបច្ចេកវិទ្យា របស់ខ្លួន ដើម្បីជំរុញអាជីវកម្មទើបបង្កើតថ្មី និងដាក់ដំណើការកម្មវិធី SmartSpark ដែលជាកម្មវិធីភ្ជាប់ទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្ដភាពរបស់អង្គការសហប្រជាជាតិ។
ក្នុងឆ្នាំ ២០១៨ ក្រុមហ៊ុនក៏បានពង្រីកកេរ្តិ៍ឈ្មោះជាក្រុមហ៊ុន «ដំបូង» តារយៈការណែនាំសេវា eSIM សេវា Wi-Fi Calling និង សេវាទូទាត់វិក័យបត្រជាមួយកម្មវិធី Apple iOS និងកម្មវិធី Google Android ដោយមិនចាំបាច់ប្រើគណនីធនាគារ ឬកាតឥណទានពីធនាគា។ ក្រុមហ៊ុនបានបន្តរបៀបវារៈក្នុងការអភិវឌ្ឍប្រពន័្ធឌីជីថលរបស់ខ្លួនក្នុងខ្សែសង្វាក់អាជីវកម្ម និងផ្តោតលើការចំណាយធនធានសំខាន់ៗដើម្បីអភិវឌ្ឍទេពកោសល្យផ្ទៃក្នុង។
លោក Thomas បានបញ្ជាក់ថា៖ «ក្នុងពិធីអបអរខួប ១០ ឆ្នាំរបស់យើងក្នុងឆ្នាំ ២០១៩នេះ របាយការណ៍និរន្តរភាពឆ្នាំ ២០១៨ បញ្ជាក់ពីការគោរពដល់ការស្រលាញ់របស់បុគ្គលិកសម្រាប់ ក្រុមហ៊ុន អតិថិជនរបស់ក្នុងប្រទេសកម្ពុជាទាំងអស់។ រួមគ្នាជាមួយដៃគូទាំងអស់ យើងទន្ទឹងរង់ចាំបន្តកសាងសមិទ្ធផលរបស់យើង និងបង្កើតលទ្ធផលប្រកបដោយ ចីរភាពសម្រាប់អនាគត»៕
សូមចូលទៅកាន់ https://www.smart.com.kh/sustainability-highlights-2018/ ដើម្បីទាយយករបាយការណ៍នេះ។ សម្រាប់ព័ត៌មានបន្ថែមអំពី កម្មវិធីនិរន្តរភាព និងទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន Smart សូមតាមដានទំព័រ «Smart For Cambodia» តាមរយៈ www.facebook.com/SmartForCambodia ឬ ចូលទៅកាន់គេហទំព័រ www.smart.com.kh។