Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បង់ថ្លៃទឹកយ៉ាងងាយស្រួល និងរហ័ស ដោយមិនគិតថ្លៃសេវា តាមរយៈធនាគារ ជីបម៉ុង !

07-11-2019 11:40

(ភ្នំពេញ)៖ ធនាគារ ជីបម៉ុង ដែលជាធនាគារមួយក្នុងចំណោមធនាគារ ដែលរីកចម្រើនលឿន ក្នុងប្រទេសកម្ពុជា បានប្រកាសកិច្ចសហការជាដៃគូ ជាមួយរដ្ឋាករទឹកស្វ័យក្រុងភ្នំពេញ ដែលភាពជាដៃគូនេះផ្តល់ជូនប្រជាពលរដ្ឋក្នុងក្រុងភ្នំពេញ នូវសេវាកម្មទូទាត់ថ្លៃទឹកជាមួយនឹងធនាគារ ជីបម៉ុង បានដោយភាពងាយស្រួល និងរហ័ស។

ប្រជាពលរដ្ឋអាចទូទាត់ តាមរយៈកម្មវិធីទូរស័ព្ទរបស់ធនាគារ ជីបម៉ុង Bank! Bank! Mobile បានដោយងាយស្រួល គ្រប់ពេលវេលា គ្រប់ទីកន្លែងផងដែរ។

ដើម្បីអបអរសារទរកិច្ចសហការជាដៃគូនេះ ធនាគារ ជីបម៉ុង សម្រេចផ្តល់ជូនសេវាកម្ម ទូទាត់វិក័យប័ត្រទឹកដោយឥតគិតថ្លៃ ចាប់ពីថ្ងៃនេះរហូតដល់មានការជូនដំណឹងបន្ថែមទៀត តាមរយៈការទូទាត់តាមកម្មវិធី Bank! Bank! Mobile។

ដើម្បី Download កម្មវិធី Bank! Bank! Mobile ប្រជាពលរដ្ឋអាចចូលទៅកាន់៖ សម្រាប់ប្រព័ន្ធប្រតិបត្តិការ IOS: https://apple.co/2mj4M0i និងសម្រាប់ប្រព័ន្ធប្រតិបត្តិការ Android: http://bit.ly/2lKEhAG

សូមជម្រាបថា ធនាគារជីបម៉ុងជា ធនាគារផ្ដោតលើឌីជីថល ដែលជួយធ្វើឱ្យការរស់នៅរបស់លោកអ្នកកាន់តែប្រសើរ ជាមួយនឹងការធ្វើប្រតិបត្តិការធនាគារ ដែលងាយស្រួលនិងល្អប្រសើរ ដោយភ្ជាប់លោកអ្នកនៅគ្រប់ពេលវេលា និងទីកន្លែងទៅនឹងមនុស្សដែលអ្នកស្រលាញ់ដូចជា គ្រួសារ, មិត្តភក្តិ, អតិថិជន, មិនតែប៉ុណ្ណោះព្រមទាំងហាងកាហ្វេ និងហាងផ្សេងៗដែលអ្នកចូលចិត្ត៕