Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក រ័ត្ន ស៊្រាង ធានាជួយដល់គ្រួសារ សពអតីតសកម្មជនគណបក្ស CNRP ម្នាក់ នៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ

07-11-2019 11:02

(ភ្នំពេញ)៖ លោក រ័ត្ន ស៊្រាង ប្រធានក្រុមការងារថ្នាក់ជាតិ ជាអនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានខណ្ឌដង្កោ និងជាប្រធាន ក្រុមការងារចុះជួយសង្កាត់ព្រែកកំពឹស រួមជាមួយលោក នុត ពុធដារ៉ា អភិបាលខណ្ឌ និងជាប្រធានគណៈកម្មាធិការបក្សខណ្ឌ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ បានដឹកនាំក្រុមការងារទៅចូលរួមក្នុងពិធីបុណ្យសពលោក ប៉ាន់ ប៉ន ចៅសង្កាត់រងទី២ សង្កាត់ព្រែកកំពឹស (ជាអតីតសកម្មជនអតីតគណបក្ស CNRP ដែលបានមកចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧)។

ជាការចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសព លោក រ័ត្ន ស៊្រាង បាននាំយកសម្ភារថវិកាចូលបុណ្យ រួមមាន ថវិកាសរុបចំនួន៥,៣០០,០០០រៀល (ក្នុងនោះមានថវិកាលោក រ័ត្ន ស៊្រាង ផ្ទាល់ និងក្រុមការងារ រួមជាមួយថវិកាលោក នុត ពុធដារ៉ា និងក្រុមការងារគណបក្សខណ្ឌ, សង្កាត់ និងភូមិ), អង្ករចំនួន០៥ការ៉ុង, ទឹកភេសជ្ជសរុបចំនួន២០កេស និងទឹកត្រីទឹកស៊ីអ៊ីវចំនួន០២យួរ។

តាមរយៈការសំណេះសំណាលជាមួយក្រុមគ្រួសារនៃសព បានឲ្យដឹងថា មានចៅប្រុសម្នាក់របស់សពលោក ប៉ាន់ ប៉ន ឈ្មោះ សល់ ធា អាយុ១៩ឆ្នាំ កំពុងតែបន្តការសិក្សា នៅមហាវិទ្យាល័យ ហើយអាចនឹងមិនបានរៀនតទៅទៀតដោយសារលោក ប៉ាន់ ប៉ន ស្លាប់ទៅហើយគ្មានអ្នកជួយផ្គត់ផ្គង់ឲ្យបន្តការសិក្សា។

ដោយមើលឃើញពីការខ្វះខាតរបស់ក្រុមគ្រួសារនៃសព លោក រ័ត្ន ស៊្រាង បានធានាជួយឧបត្ថម្ភបង់ថ្លៃសិក្សាឲ្យយុវនិស្សិតឈ្មោះ សល់ ធា ចាប់ពីឆ្នាំសិក្សាទី២ រហូតដល់បញ្ចប់មហាវិទ្យាល័យ ថោយមិនឲ្យអាកខានការសិក្សាឡើយ៕