(ភ្នំពេញ)៖ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញផ្សព្វផ្សាយ និងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ.) ២០១៩-២០២៣»។ ពិធីនេះប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។
ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខែតុលា និងវិច្ឆិកា គឺជាខែដែលប្រមូលផ្តុំដោយការងារ។ ក្នុងនោះមានចូលរួមប្រជុំអាស៊ាននៅថ្ងៃ ពាក់ស្បែកជើងតាំងពីព្រឹក រហូតដល់យប់។ សម្តេចតេជោថ្លែងថា ការងារដ៏មមាញឹកនេះបើមិនមានការហ្វឹកហាត់លុតដំពីក្មេងទេ ប្រហែលរត់មិនរួចនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានសេចក្តីរីករាយដោយបានមកចូលរួមក្នុងពិធីផ្សព្វផ្សាយ និង ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ ២០១៩-២០២៣ ដែលបានប្រារព្វឡើងយ៉ាងឱឡារិកនាពេលនេះ។
* សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ និងកោតសរសើរ ជាពិសេសកិច្ចខិតខំប្រឹងប្រែងរបស់លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ ព្រមទាំងថ្នាក់ដឹកនាំ និង មន្ត្រីរាជការនៃក្រសួងផែនការ ដែលបានរួមគ្នាយ៉ាងសកម្ម ក្នុងការរៀបចំឯកសារ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ ២០១៩-២០២៣ ដ៏មានសារៈសំខាន់នេះ។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណចំញេះក្រសួង-ស្ថាប័នញក់ព័ន្ធ, គណៈកម្មាធិការគោលនយោបាយ សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ដៃគូអភិវឌ្ឍ, អង្គការជាតិ-អន្តរជាតិ, សង្គមស៊ីវិល និង វិស័យឯកជន ជាពិសេសកម្មវិធីអភិវឌ្ឍ សហប្រជាជាតិ (UNDP) មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) និង មូលនិធិសហប្រជាជាតិ ដើម្បីកុមារ (UNICEF) ដែលបានសហការគ្នាផ្តល់ការគាំទ្រយ៉ាងសកម្ម, ទាំងផ្នែកបច្ចេកទេស និង ហិរញ្ញវត្ថុ រហូតធ្វើឱ្យសម្រេចបាន នូវសមិទ្ធផលដ៏ធំធេងនេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ២០១៩- ២០២៣ គឺជាការឆ្លុះបញ្ចាំងនូវ ការប្តេជ្ញាចិត្ត ជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់ របស់រាជរដ្ឋាភិបាល ក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យ, កម្មវិធីនយោបាយ អភិវឌ្ឍជាតិ ប្រកបដោយចីរភាព, ឆ្លើយតបទៅនឹងបរិការណ៍អភិវឌ្ឍសង្គម-សេដ្ឋកិច្ច, បញ្ហាប្រឈម និងកាលានុវត្តភាពទាំងឡាយ ដែលជាបញ្ហារួមរបស់សង្គមជាតិយើង ដើម្បីឈានទៅសម្រេចបាននូវគោលដៅឤទិភាពរបស់រាជរដ្ឋាភិបាល នីតិកាលទី ៦ នៃរដ្ឋសភា។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា ចំណុចស្នូលដែលជាយុទ្ធសាស្ត្រអនុវត្តរួម ហើយដែលកម្ពុជាត្រូវផ្តោតការ យកចិត្តទុកដាក់ប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ ជាបន្តទៀត រួមមាន៖
ទី១៖ ការបន្តពង្រឹងសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ដើម្បីលើកកម្ពស់វិធានការច្បាប់, ការញរសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស, លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដើម្បីបង្កើតនូវបរិយាកាសនយោបាយ និងសន្តិសុខអនុគ្រោះ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងរយៈពេលវែង ។
ទី២៖ ការជំរុញឱ្យមានកំណើនសេដ្ឋកិច្ចខ្ពស់ រឹងមាំ រយៈពេលវែង ក្នុងរង្វង់ ៧% និង ការកាត់បន្ថយភាពក្រីក្រឱ្យ បានកាន់តែទាបក្រោម ១០% ។
ទី៣·ការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចជនបទ សំដៅលើកកម្ពស់ស្ថានភាព សេដ្ឋកិច្ចនៅសហគមន៍ជនបទ តាមរយៈការសម្របសម្រួលរៀបចំផែនការ និង ការអនុវត្តកម្មវិធី ជាមួយស្ថាប័នញក់ព័ន្ធ របស់រាជរដ្ឋាភិបាល ដោយផ្តោតលើការបង្កើនផលិតភាព និង ពិពិធកម្មវិស័យកសិកម្ម, ការអភិវឌ្ឍកសិឧស្សាហកម្ម ការ ស្តារឡើងវិញ និង ការកសាងបណ្តាញផ្លូវជនបទ ព្រមទាំងការបណ្តុះបណ្តាលបច្ចេកទេស, មុខវិជ្ជាជីវៈ និង សេវាសុខភាព នៅតំបន់ជនបទ ។
ទី៤៖ ការបន្តពង្រឹងការសម្របសម្រួលញណិជ្ជកម្ម និង ការធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាទៅក្នុងទីផ្សារឤស៊ាន និង ក្នុងមហាអនុតំបន់ទន្លេមេគង្គ និង តំបន់អភិវឌ្ឍត្រីកោណកម្ពុជា ឡាវ វៀតណាម និង កម្មវិធីអភិវឌ្ឍនានារបស់ខ្លួន សម្រាប់វិស័យមួយចំនួន រួមមាន ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ផ្លូវថ្នល់ ផ្លូវរថភ្លើង កំពង់ផែ និង ព្រលានយន្តហោះ, ការអភិវឌ្ឍវិស័យឯកជន ជាពិសេសការរៀបចំផែនការ និង ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស, ការសម្របសម្រួលការធ្វើ ញណិជ្ជកម្ម និង វិស័យឧស្សាហកម្ម, ការបង្កើតលក្ខខណ្ឌចាំបាច់នានា ដើម្បីធ្វើសមាហរណកម្មសហគ្រាសធុនតូច និង មធ្យម ក្នុងវិស័យមិនរៀបរយ ទៅក្នុងសេដ្ឋកិច្ចរៀបរយវិញ ។
ទី៥៖ ការបន្តពង្រឹងសមត្ថភាពស្ថាប័នរាជរដ្ឋាភិបាល តាមរយៈការផ្តល់សេវាប្រកបដោយប្រសិទ្ធភាព ដើម្បីជំរុញវប្បធម៌តម្លាភាព និងគណនេយ្យភាព។ រៀបចំ និង អនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសមត្ថភាពនៅគ្រប់ស្ថាប័នសាធារណៈឱ្យ បានទូលំទូលាយ ដើម្បីធានានូវប្រសិទ្ធភាពនៃសេវាសាធារណៈ ឱ្យកាន់តែប្រសើរឡើង។
* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា គាលនយោបាយឤទិភាពរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា គឺការបង្កើនល្បឿននៃការកែទម្រង់ អភិបាលកិច្ច ដើម្បីបន្តធានាឱ្យមានការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចខ្ពស់ ប្រកបដោយចីរភាព និង បរិយាបន្ន។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់អាជ្ញាធរយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះសុខទុក្ខរបស់កីឡា ដែលមកចូលរួមប្រណាំងទូកនៅរាជធានីភ្នំពេញ។
* សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់អាជ្ញាធរចូលរួមទប់ស្កាត់ឱ្យបានខ្ពស់ការរីករាលដាលការចម្លងជំងឺអេដស៍។
* សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់កីឡាករទូកទាំងអស់ កុំនាំយកជំងឺអេដស៍ត្រឡប់ទៅផ្ទះវិញ។
* សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់អាជ្ញាធរសាលារាជធានីភ្នំពេញគ្រប់គ្រង និងប្រមូលសំរាមឱ្យបានល្អប្រសើរ។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋចូលរួមលេងកម្សាន្តក្នុងពិធីបុណ្យអុំទូក កុំបោះចោលសំរាមពាសវាលពាសកាល ពោលត្រូវទុកដាក់តាមធុងសំរាម។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនមានការវាយតប់គ្នាក្នុងរាជធានីភ្នំពេញនោះទេ បើវាយគឺវាយតែមុខសញ្ញាធំ៩នាក់ប៉ុណ្ណោះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សូមបងប្អូនប្រជាពលរដ្ឋកុំមានការព្រួយបារម្ភ សមត្ថកិច្ចបង្រ្កាបតែក្រុមមេក្បត់ជាតិប្រមាណ៩នាក់ប៉ុណ្ណោះ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមមេក្បត់ជាតិ នឹងមិនមកកម្ពុជានោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលថៃ ឥណ្ឌូនេស៊ី និងប្រទេសសមាជិកអាស៊ាន ដែលបានចូលរួមសហការចាត់វិធានការរបស់ក្រុមក្បត់ជាតិ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រហូតមកដល់ពេលនេះមិនទាន់មានស្ថានភាពអតិផរណាទំនិញលើទីផ្សារនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលនេះមានក្រុមអ្នកប៉ុនប៉ងបង្កចលាចលខ្លះកំពុងលាក់ខ្លួននៅភ្នំក្រវ៉ាញ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកចូលរួមជាមួយសកម្មភាពក្បត់ជាតិ ត្រូវតែមានទោស ដូច្នេះត្រូវប្រញាប់ចេញមកសារភាព។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិត្តភក្តិបរទេសត្រូវយល់ចំពោះកម្ពុជា ពលរដ្ឋកម្ពុជាវេទនាឆ្អែតឆ្អន់ ព្រោះតែពាក្យប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ហើយទីបំផុតធ្វើការចលនាផ្តួលរលំ។
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា បើមិនមានសុខសន្តិភាព មិនអាចនិយាយដល់ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៅកាន់មិត្តភក្តិបរទេសថា សម្តេចបានយកជីវិតធ្វើដើមទុន ដើម្បីរកសុខសន្តិភាព និងការរស់រានជាថ្មីសម្រាប់ជាតិ និងប្រជាជនកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីក្នុងតម្លៃណាក៏ដោយសម្តេចត្រូវតែការពារឱ្យបាននូវសុខសន្តិភាព និងការធានាឱ្យបាននូវការរស់រានរបស់ប្រជាពលរដ្ឋកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កិច្ចប្រជុំអាស៊ានមិនមានការនិយាយដល់រឿងក្រុមក្បត់ជាតិនោះឡើយ ព្រោះវាជារឿងផ្ទៃក្នុងរបស់កម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋចូលរួមលេងកម្សាន្តក្នុងពិធីបុណ្យអុំទូក ហើយការប្រគុំតន្ត្រីនៅតែធ្វើដូចរាល់ឆ្នាំ។
* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់គ្រោងចូលរួមធ្វើសកម្មភាពបង្កចលាចល ប្រញាប់ចូលសារភាព ដើម្បីទទួលបានការអនុគ្រោះ។
* សម្តេចតេជោ ហ៊ុន សែន បានចោទសួរទៅមេក្បត់ជាតិថា បើថៃមិនឱ្យចូលប្រទេស ហេតុអ្វីមិនជិះយន្តហោះមកចុះនៅភ្នំពេញ ឬសៀមរាប។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមក្បត់ជាតិនឹងមិនវិលត្រឡប់មកប្រទេសកម្ពុជានោះឡើយ ខណៈពេលនេះមេក្បត់ជាតិ សម រង្ស៉ី នៅទីក្រុងប៉ារីសនៅឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានចោទសួរមេក្បត់ជាតិ សម រង្ស៉ី ថា ចង់ចាប់សម្តេចស្រួលម៉េស?
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកគាំទ្រចលនាក្បត់ជាតិនៅតែរងគ្រោះ ព្រោះមេក្បត់ជាតិ សម រង្ស៉ី មិនទាន់បញ្ចប់ត្រឹមថ្ងៃ៩ វិច្ឆិកា នោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅឆ្នាំនេះវារីអគ្គិសនីជួបការខ្វះខាតទឹកទៀតហើយ។ បច្ចុប្បន្នវារីអគ្គិសនី ផលិតថាមពលបានប្រមាណ ១៨៤មេហ្គាវ៉ាត់ ទៅ ១៨៧មេហ្គាវ៉ាត់ប៉ុណ្ណោះ។
* សម្តេចតេជោ ហ៊ុន សែន ណែនាំលោក ស៊ុយ សែម ឱ្យបង្កើនសកម្មភាពសាងសង់ និងរៀបចំការដំឡើងម៉ាស៊ីនផលិតថាមពលអគ្គិសនីកម្លាំង ៤០០មេហ្គាវ៉ាត់ ឱ្យបានរួចរាល់បានឆាប់មុនការគ្រោងទុក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអំពាវនាវឱ្យហូបអំបុកធ្វើឱ្យអំបុក ចេក ដូងឡើងថ្លៃ ហើយធ្វើឱ្យអ្នកលក់អំបុករីករាយ។
* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវទៅកាន់អ្នកមកអុំទូកនៅភ្នំពេញ ត្រូវពិនិត្យទឹកក្នុងស្រែមុនមកអុំទូក ដើម្បីកុំឱ្យស្រូវស្កក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា លោកស្រី មូរ សុខហួរ ដែលកាន់លិខិតឆ្លងដែនអាមេរិក ក៏ត្រូវបានឥណ្ឌូនេស៊ី និងម៉ាឡេស៊ី មិនអនុញ្ញាតឱ្យចូលប្រទេសនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានអំញវនាវដល់ថ្នាក់ដឹកនាំ និង មន្ត្រីរាជការនៅគ្រប់ក្រសួង-ស្ថាប័ន, កងកម្លាំងប្រដាប់ ឤវុធ និង ឤជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់, ដៃគូអភិវឌ្ឍ, សង្គមស៊ីវិល, អង្គការមិនមែនរដ្ឋាភិបាល និង វិស័យឯកជន សូម បន្តផ្តល់កិច្ចសហការ និង ការគាំទ្រគ្រប់បែបយ៉ាង ឱ្យកាន់តែសកម្ម ដើម្បីក្រសួងផែនការឤចដំណើរការតាមដាន ត្រួត ពិនិត្យការអនុវត្ត និង រៀបចំគោលនយោបាយជាតិ ត្រួតពិនិត្យ និង វាយតម្លៃ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ ២០១៩- ២០២៣ ទទួលបានជោគជ័យ និង មានប្រសិទ្ធភាពខ្ពស់ ។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថា នៅវេលាម៉ោង៩៖២២នាទី នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩៕