(ភ្នំពេញ)៖ នៅក្នុងទីផ្សារវិស័យម្សៅទឹកដោះគោ ក៏មិនខុសពីវិស័យផ្សេងៗដែរ មនុស្សភាគច្រើនស្គាល់ម៉ាក ដែលមានវត្តមានលើទីផ្សារយូរ ឬម៉ាកដែលមានផ្សព្វផ្សាយពាណិជ្ជកម្មច្រើនដូចជា តាមទូរទស្សន៍ តាមប៉ាណូធំៗ នៅតាមដងផ្លូវនានា ឬតាមបណ្តាញសង្គម និងតាមរយៈសកម្មភាពទីផ្សារនានា។

ក្នុងរយៈពេលប៉ុន្មាឆ្នាំចុងក្រោយនេះ យើងសង្កេតឃើញថា មានផលិតផលម្សៅទឹកដោះគោថ្មីៗជាច្រើនម៉ាកទៀត បានបង្ហាញវត្តមាន នៅលើទីផ្សារប្រទេសកម្ពុជា ដែលកំពុងមានការប្រកួតប្រជែង គួរអោយចាប់អារម្មណ៍។

ធម្មតាទេម៉ាកថ្មី មិនសូវមានគេស្គាល់ ពេលចូលមកដំបូងត្រូវតែមានយុទ្ធសាស្រ្តទាក់ទាញ ហើយគុណភាពផលិតផល និងសេវាកម្មល្អ ទើបអាចជ្រាបចូលទីផ្សារបាន។
ក្នុងចំណោមម៉ាកផលិតផលម្សៅទឹកដោះគោជាច្រើន មានម៉ាកមួយដែលកំពុងទទួលការចាប់អារម្មណ៍គួរសម នោះគឺ Royal Ausnz របស់ប្រទេសអូស្រ្តាលី ដែលជាប្រទេសល្បីខាងផលិតម្សៅទឹកដោះគោ និងមានស្តង់ដារចំណីអាហារខ្ពស់ និងសុវត្តិភាពខ្ពស់បំផុតមួយ របស់ពិភពលោក។

គិតមកដល់ពេលនេះម៉ាកមួយនេះ មានផលិតផលជាច្រើនដូចជា ម្សៅទឹកដោះគោសំរាប់ទារក សំរាប់កុមារ សំរាប់ស្រ្តីពពោះ សំរាប់មនុស្សពេញវ័យ និងសំរាប់មនុស្សចាស់ ដែលមានជំងឺទឹកនោមផ្អែម ឬលើសជាតិស្ករ ជំងឺភ្លេចភ្លាំង ឬវង្វេង ជំងឺពុកឆ្អឹង ឬឈឺសន្លាក់ និងអ្នកជំងឺដែលមិនអាចទទួលទាន អាហារធម្មតាបានជាដើម។

លើសពីនេះទៀត Royal Ausnz ក៏មានម្សៅទឹកដោះពពែសំរាប់ទារក និងកុមារ ដែលមានប្រតិកម្មជាមួយទឹកដោះ (Lactose Intolerance) ទារកដែលមានជំងឺកង្វះអង់ស៊ីម G6PD និងទារកដែលកើតមិនគ្រប់ខែ ឬមិនគ្រប់គីឡូដែលប្រព័ន្ធរំលាយអាហារខ្សោយទៀតផង។

តំណាងចែកចាយផលិតផលម៉ាក Royal Ausnz នៅប្រទេសកម្ពុជា បានឲ្យដឹងថា Royal Ausnz មិនមែនជាម៉ាកល្បីបំផុត នៅអូស្រ្តាលីនោះទេ ហើយបើនិយាយពីទំហំ នៃការផលិត និងនាំចេញក៏មិនច្រើនដូចម៉ាកល្បីៗផ្សេងទៀតដែរ ប៉ុន្តែផលិតផលនេះ ផ្តោតលើគុណភាព និងខ្សែចង្វាក់ផលិតកម្ម (ដើម្បីធានាកុំឲ្យមានការដាច់ស្តុក) ជាចំបង។

តំណាងចែកចាយដដែលបានបន្ថែមថា ក្នុងទីផ្សារប្រទេសកម្ពុជា ក៏ដូចជាទីផ្សារសកលលោកដែរ ផលិតផលនិមួយៗមានយុទ្ធសាស្រ្តផ្សេងៗគ្នា ផលិតផលខ្លះជ្រើសរើសអ្នកតំណាងម៉ាក (brand ambassador) ដែលជាតារាល្បីៗមានគេស្គាល់ច្រើន ផលិតផលខ្លះផ្តោតលើការផ្សាយពាណិជ្ជកម្ម ហើយផលិតផលខ្លះទៀត ផ្តោតលើកម្មវិធីថែមរង្វាន់ ឬបញ្ចុះតំលៃជាដើម។ សំរាប់ Royal Ausnz មានកត្តាសំខាន់៤ដែលជួយឲ្យផលិតផលម្សៅទឹកដោះគោរបស់ខ្លួន អាចជ្រៀតចូលទីផ្សារបាន បើទោះបីជាការអនុវត្តន៍នៅមានចំណុចខ្វះខាតខ្លះក៏ដោយ។ កត្តាទាំង៤នោះគឺ ៖

១៖ លើកទឹកចិត្តម្ចាស់ហាងតាមរយៈការផ្តល់តំលៃ និងសេវាកម្មល្អ ទទួលការរិះគន់របស់ហាងអំពីចំណុចខ្វះខាតរបស់យើង ប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត។ យើងទៅធ្វើការជាមួយម្ចាស់ហាង ដើម្បីបំរើតំរូវការអតិថិជន យើងមិនមែនទៅរកផលចំណេញ ពីម្ចាស់ហាងនោះទេ។

២៖ ផ្តល់ការអប់រំទាក់ទងនឹងសុខភាពចំណីអាហារ៖ ដោយសារម្សៅទឹកដោះគោ ស្ថិតនៅក្នុងប្រភេទចំណីអាហារ និងសុខភាព យើងមិនអាចផ្សព្វផ្សាយ លើសពីការពិតរបស់វេជ្ជសាស្រ្តនោះទេ ហើយការអប់រំនេះ ត្រូវធ្វើឡើងដោយវេជ្ជបណ្ឌិត ឬអ្នកជំនាញអាហាររូបត្ថម្ភ ដែលមានចំណេះដឹង និងជំនាញពិតប្រាកដ។

សព្វថ្ងៃ Royal Ausnz មានរៀបចំសិក្ខាសាលាសុខភាព មានអត្ថបទ ឬវីដេអូសុខភាពក្នុងគេហទំព័រ Facebook និង Youtube ដែលអនុញ្ញាតឲ្យលោក លោកស្រីទទួលបាននូវចំណេះដឹងចាំបាច់មួយចំនួន អំពីការថែរទាំសុខភាពមាតា និងទារក ការពពោះ របៀបធ្វើអាហារឲ្យកូនតូច។ល។
លោកអ្នកអាចចូលទៅកាន់ប្រភពទាំងនោះ តាមរយៈតំណភ្ជាប់ដូចខាងក្រោមនេះ៖
https://www.facebook.com/royalausnzcambodia/?ref=bookmarks 
https://www.youtube.com/channel/UCJ34Ak8WvCI5QmJ-lusRURg/videos?view_as=subscriber 
https://royalausnzcambodia.com/blog/ 

៣៖ ទំនាក់ទងជាប្រចាំជាមួយអតិថិជន៖ Royal Ausnz មានក្រុមការងារទំនាក់ទំនងអតិថិជន ឬអ្នកប្រើប្រាស់ទាំងអស់តាមរយៈលេខទូរស័ព្ទនិង ហ្វេសប៊ុក ក៏ដូចជា យូធូបជាប្រចាំដើម្បីបង្កើនទំនុកចិត្ត ក៏ដូចជាដោះស្រាយបញ្ហា និង ផ្តល់យោបល់ ឬការណែនាំពីសំណាក់វេជ្ជបណ្ឌិតប្រចាំការ ជូនអ្នកប្រើប្រាស់ដែលមានចំងល់ ឲ្យបានទាន់ពេលវេលា ហើយឈរលើមូលដ្ឋានក្រមសីលធ៌មវិជ្ជាជីវៈ មិនមែនធ្វើយ៉ាងណាឲ្យតែបានលុយចំណូលនោះទេ។

៤៖ ធនធានមនុស្ស៖ បុគ្គលិកជាដង្ហើមរបស់ក្រុមហ៊ុន ហើយបុគ្គលិកល្អមិនត្រឹមតែបំពេញតួនាទីបានល្អប៉ុណ្ណោះទេ ថែមទាំងអាចស្តាប់ និងទទួលការរិះគន់នានា របស់ម្ចាស់ហាងក៏ដូចជាអតិថិជនផងដែរ ហើយការរិះគន់នេះហើយ ដែលធ្វើឲ្យយើងអាចកែតំរូវ ឬបំពេញចំនុចខ្វះខាតដែលយើងមាន៕