(កណ្តាល)៖ ថ្លែងនៅក្នុងពិធីចែកសញ្ញាបត្រ ជូនសិស្សានុសិស្ស ថ្នាក់ទី៩ និងទី១២ នៅសាលា Westland អន្តរជាតិ នារសៀលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលប្រារព្ធធេី្វឡើងនៅសាលាអន្តរជាតិ វេស្ទលៃនដ៏ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល លោក គីម រិទ្ធី អភិបាលរងខេត្តកណ្ដាលបានណែនាំប្អូនៗសិស្សានុសិស្សទាំងអស់ សូមខិតខំរៀនសូត្រ ស្តាប់គ្រូ និងស្តាប់ដំបូន្មាន ឪពុកម្តាយ និងអាណាព្យាបាល ដើម្បីក្លាយជាធនធានមនុស្សប្រកបដោយសក្តានុពល ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។
លោកបានបន្តទៀតថា កាអប់រំពិតជាមានសារះសំខាន់ណាស់សំរាប់ប្រទេសជាតិមួយក៏ដូចជាឲ្យមានការចូលរួមពីសិស្សានុសិស្សដែលត្រូវចូលរៀន ឪពុកម្តាយ អាណាព្យាបាលដែលនៅផ្ទះ ក៏ដូចជាលោកគ្រូ អ្នកគ្រូ ខិតខំបង្រៀនសូមប្អូនៗ ក្មួយៗត្រូវខិតខំទទួលបានកាបណ្តុះបណ្តាលថ្មីៗដែលក្រសួងអប់រំខំប្រឹងបណ្តុះបណ្តាលបន្ថែមរួមទាំងភ្ជាប់នូវបច្ចេកវិទ្យាថ្មីៗ ដែលអាចសិក្សាបានតាមប្រព័ន្ធអនឡាញ YouTube និង ប្រព័ន្ធព័ត៍មានវិទ្យាថ្មីៗជាដេីម៕