(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី០៦ ខែវិច្ឆិកានេះ បានបង្ហាញអំពីផ្លូវមួយចំនួនដែលត្រូវបញ្ចៀសចរាចរណ៍ក្នុងពេលប្រារព្ធទិវាបុណ្យឯករាជ្យជាតិ ដែលនឹងប្រព្រឹត្តនៅថ្ងៃទី០៩ ខែវិច្ឆិកាខាងមុខ ដើម្បីឱ្យទិវាជាតិនេះប្រព្រឹត្តទៅដោយរលូនរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ពិសេសកាត់បន្ថយបាននូវការកកស្ទះចរាចរណ៍នានា។

រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរណ៍ចាប់ពីច្រាំងទន្លេសាប តាមបណ្តោយផ្លូវលេខ១៧៨ មហាវិថីព្រះនរោត្តម ផ្លូវលេខ២១៤ ផ្លូវលេខ៥១ ផ្លូវលេខ២៩៤ មហាវិថីសម្តេចសុធារស នាគបាញ់ទឹក រង្វង់មូលសម្តេចសង្ឃជួនណាត តីរវិថីព្រះស៊ីសុវត្ថិ រហូតដល់ផ្លូវលេខ១៧៨ ចាប់ពីវេលាម៉ោង ៦៖០០នាទីព្រឹក រហូតដល់ការប្រារព្ធទិវាបុណ្យត្រូវបានបញ្ចប់។

រដ្ឋបាលរាជធានីភ្នំពេញសង្ឃឹមជឿជាក់យ៉ាងមុតមាំថា ប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មទាំងអស់ដែលធ្វើដំណើរឆ្លងកាត់នៅតាមដងផ្លូវខាងលើ មេត្តាយោគយល់អធ្យាស្រ័យ និងចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងនេះ ដើម្បីធានាបាននូវសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ពិសេសបញ្ចៀសបាននូវការកកស្ទះចរាចរណ៍៕

ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ៖