(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី០៦ ខែវិច្ឆិកានេះ បានចេញសេចក្ដីណែនាំដល់ម្ចាស់ស្តង់លក់ទំនិញ ម្ចាស់ទីតាំងប្រគំតន្ត្រី និងអ្នកលក់ដូរទាំងអស់ត្រូវមានធុងសំរាម ឬថង់សម្រាប់ទុកដាក់សំរាមផ្ទាល់ខ្លួនឱ្យបានត្រឹមត្រូវ ដើម្បីចូលរួមថែរក្សាសណ្តាប់ធ្នាប់ សោភ័ណភាព អនាម័យ និងបរិស្ថានរាជធានីភ្នំពេញឱ្យបានល្អប្រសើរ នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។
រដ្ឋបាលរាជធានីភ្នំពេញ ក៏បានណែនាំដល់កីឡាករប្រណាំងទូក និងប្រជាពលរដ្ឋដែលមកលេងកម្សាន្តទាំងអស់ ក៏សូមមេត្តាជួយថែរក្សាអនាម័យ ដោយត្រូវវេចខ្ចប់ទុកដាក់សំរាមនៅក្នុងធុងសំរាម ឬកន្លោរសំរាមឱ្យបានត្រឹមត្រូវផងដែរ៕
ខាងក្រោមនេះជាសេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ៖