(ភ្នំពេញ)៖ ដោយសារវត្តមានម៉ាកសំលៀកបំពាក់ ស្បែកជើង និងកាបូបដៃលំដាប់ខ្ពស់ក្នុងប្រទេសនៅមានកំណត់ និងមិនទាន់អាចបំពេញតំរូវការរបស់អ្នកប្រើប្រាស់ ដែលតែងតែស្វែងរកផលិតផលទាន់សម័យ និងមានផាសុកភាពសម្រាប់ការរស់នៅប្រចាំថ្ងៃ ក្រុមហ៊ុនរីច អ៊ែវ៉ឹន្យូ ឯ.ក (Rich Avenue Co., Ltd.) បានចុះកុងត្រាជាផ្លូវការ ជាមួយម៉ាកផលិតផល លំដាប់ខ្ពស់ ដូចជា ECCO; GEOX និង BARREL ដើម្បីសម្ភោធន៍ជាផ្លូវការនៅក្នុងប្រទេសកម្ពុជា នៅត្រីមាសទី៤ ឆ្នាំ២០១៩ ដើម្បីនាំមកជូន ប្រជាជនកម្ពុជា នូវបទពិសោធន៍ថ្មី លើវិស័យសំលៀកបំពាក់ដែលពុំធ្លាប់មានពីមុនមក។
ECCO ជាម៉ាកផលិតផលស្បែកជើងដែលទទួលស្គាល់ទូទាំងពិភពលោកថា ជាម៉ាកដែលផ្តល់ផាសុកភាពខ្ពស់បំផុតសម្រាប់អ្នកប្រើប្រាស់ និងមានប្រភពមកពីប្រទេស ដាណឺម៉ាក (Denmark) ដែលផលិតផលស្បែកនៅក្នុងប្រទេស ត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។ ផលិតផល ECCO ផ្តល់ឱ្យអ្នកប្រើប្រាស់នូវបច្ចេកវិទ្យា ទ្រនាប់ស្បែកជើងចុងក្រោយតែមួយគត់ ដែលសមនឹងជើងរបស់អ្នក និងផ្តល់ឱ្យអ្នកនូវផាសុកភាពរាល់ជំហានដែលអ្នកដើរ។ ជាមួយនឹងរបកគំហើញថ្មីរបស់ស៊ីលីកូន គ្រប់ស្បែកជើងរបស់ ECCOទាំងអស់មិនមែនធ្វើពីផ្នែកដូចស្បែកជើងធម្មតា ទ្រនាប់ស្បែកជើងរបស់ ECCO ត្រូវបានចាក់បញ្ចូលជាប់នឹងតួស្បែកជើងផ្ទាល់
ដែលផ្តល់ឱ្យអ្នកប្រើប្រាស់នូវភាពងាយស្រួល ក្នុងការបត់បែនសមស្របទៅនឹងទំរង់ជើងរបស់អ្នក។ ហេតុផលនេះហើយដែលធ្វើឱ្យអតិថិជនជាច្រើនរបស់ ECCO នៅតែជាអតិថិជនប្រចាំហាងអស់រយៈពេលលើសពី២០ឆ្នាំមកហើយ។
GEOX ជាម៉ាកផលិតផលរបស់ប្រទេសអ៊ីតាលី ជាមួយបច្ចេកវិទ្យាផ្តាច់មុខ Respira ដែលផ្តល់ភាពជឿជាក់ដល់អតិថិជនរាប់លានអ្នកទូទាំងពិភពលោក លើទស្សនៈវិស័យ Breathing ដែលផ្តល់ជូនអតិថិជននូវបទពិសោធន៍ថ្មីផ្តើមពីសុខមាលភាព ទៅរកផាសុកភាពសម្រាប់គ្រប់សំលៀកបំពាក់ និងស្បែកជើងដែលអតិថិជនប្រើ។ ទស្សនៈវិស័យ នេះរូមបញ្ចូលគ្នានូវគំនិតច្នៃប្រឌិត និងភាពអស្ចារ្យ ភាពទាន់សម័យ និងបច្ចេកវិទ្យា ការគោរពទៅដល់បរិស្ថាន និងមនុស្ស ដើម្បីផ្តល់ឱ្យអ្នកប្រើប្រាស់នូវភាពទាន់សម័យ និងភាពធន់មាំដែលកាន់តែទាក់ទាញ។
BARREL ជាម៉ាកសំលៀក បំពាក់ហែលទឹករបស់ប្រទេសកូរ៉េ ដែលទទួលស្គាល់ថា ជាម៉ាកសំលៀកបំពាក់ហែលទឹកតំនាងដែលផលិតនៅអាស៊ី មានអត្ថប្រយោជន៍ សមត្រូវទៅនឹងគ្រប់ប្រភេទដងខ្លួន និងផលិតពីសាច់ក្រណាត់ដែលមានគុណភាពខ្ពស់ មានសារធាតុ SPF លើសពី ៥០+ ដែលអាចការពារកាំរស្មី UV និងការពារពីផលអវិជ្ជ មានរបស់ព្រះអាទិត្យ និងកត្តាដែលធ្វើឱ្យស្បែកខ្មៅ។ សូមជ្រើសរើសប្រើ BARREL ឥឡូវនេះដើម្បីកាន់តែរីករាយជាមួយ ពេលវេលារបស់អ្នក នៅមាត់សមុទ្រ និងលែងបារម្ភពីផលប៉ះពាល់របស់កាំរស្មីព្រះអាទិត្យ។
ដើម្បីទទួលបានបទពិសោធន៍ថ្មី និងពត៌មានបន្ថែម សូមមកទស្សនាហាងរបស់យើងតាមទីតាំងជា៖ Ecco Retail Store: Aeon I, ជាន់ផ្ទាល់ដី, Geox Retail Store: Aeon I, ជាន់ផ្ទាល់ដី, Barrel Retail Store: Aeon II, ជាន់ផ្ទាល់ដី៕