(ភ្នំពេញ)៖ លោកស្រី គង់ កុសល នាយិកាផ្នែកទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ប្រកាសចែកទឹកពិសាបរិសុទ្ធកម្ពុជា ចំនួន ៣ ម៉ឺនកេស និង អាវយឺតចំនួន ១ម៉ឺនអាវ ទៅដល់កីឡាករទូកងទាំងអស់ដោយឥតគិតថ្លៃរហូតអស់ពីស្តុក ដោយក្នុងមួយទូកងទទួលបាន ១០០កេស និង ទូកខ្នាតអន្តរជាតិទទួលបាន ៥០កេស។
ការចែកទឹកដោយឥតគិតថ្លៃនេះ នឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ ២០១៩ នៅលើទីតាំង វិមានអាហារជ្រោយចង្វារ ត្រើយខាងកើតជ្រោយចង្វារក្នុងបរិវេណក្រុមហ៊ុនអូស៊ីអាយស៊ី ប្រមាណ ៥០០ ម៉ែត្រពីរង្វង់មូលតាព្រហ្ម ដោយចាប់ផ្តើមទទួលការចុះឈ្មោះចាប់ពីម៉ោង ៧ ព្រឹកតទៅ។
សូមកីឡាករទូកងទាំងអស់ភា្ជប់មកជាមួយនូវឯកសារ និង មធ្យោបាយខាងក្រោមដើម្បីទទួលបានទឹក៖
- លិខិតស្នើរសុំប្រណាំងទូក ច្បាប់ចម្លងមានត្រាពីអជ្ញាធរ ១ សន្លឹក
- អត្តសញ្ញាណបណ្ណប្រធានក្រុមដឹកនាំទូក ឬ តំណាងទូកច្បាប់ដើមនិងចម្លង១សន្លឹក
- នាំយកមធ្យោបាយដឹកជញ្ជូនដូចជារ៉ឺម៉ក ឬ ឡានមកជាមួយ
- ទូកនីមួយៗត្រូវនាំគ្នាមកជួយលើកទឹកអោយបានលើសពី ១០ នាក់ឡើងទៅ។
លោកស្រីក៏បានលើកទឹកចិត្តដល់អ្នកតំណាងទូកនីមួយៗធ្វើការទាក់ទងមកភ្នាក់ងារបែងចែកទឹកនេះអោយបានមុនផងដែរតាមរយៈលេខទូរស័ព្ទ៖០៩៨ ៥៥៥ ១៤៩ ឬ ០៦៧ ៤៤៧ ៧០០ ដើម្បីងាយស្រួលក្នុងរៀបចំផែនការក្នុងការចែកជូនទឹកទាំងអស់ឱ្យបានរលូន និងរហ័សសម្រាប់កីឡាករទូកទាំងអស់គ្នា៕