(បាត់ដំបង)៖ ពិតជាសំណាងហុចឱ្យភ្លាមៗ ពេលដែលមនុស្សកំពុងត្រូវការមែន លោកស្រី អ៊ុក ស្រីណម ជាអ្នកដាំដំបូង និងពោតដើម្បីចិញ្ចឹមគ្រួសារ រស់នៅភូមិ អូរសំរិលលើ ឃុំអូរ សំរិល ស្រុកសំឡូតខេត្តបាត់ដំបង កំពុងតែមានជីវភាពលំបាកខ្វះខាត ត្រូវរ៉ាបរងកូនរៀនសូត្រ និងគ្មានប្រាក់ធ្វើផ្ទះនោះ ស្រាប់តែប្រទះ ឃើញរង្វាន់ ១០,០០០ដុល្លារ នៅក្នុងក្រវិលកំប៉ុងប៊ូសស្ត្រង ពេលទិញតែមួយកំប៉ុងប៉ុណ្ណោះមកទទួលទាន។
អ្នកស្រី អ៊ុក ស្រីណម បានប្រាប់ឲ្យ ក្រុមការងាររបស់ប៊ូសស្ត្រងដឹងថា សព្វថ្ងៃគាត់មានជីវភាពយ៉ាប់យ៉ឺនខ្លាំងណាស់ រកមួយថ្ងៃដើម្បីតែមួយថ្ងៃ ពេលធ្វើការច្រើនហត់អស់កំលាំង ក៏ដាច់ចិត្តទៅទិញប៊ូសស្ត្រងផឹកមួយកំប៉ុង ស្រាប់តែផឹកហើយពេលកំពុងធ្វើការក៏ភ្ញាក់ផ្អើលឈូរឆ មានទាំងមេភូមិមកដឹងលឺទៀត ដោយគាត់ត្រូវរង្វាន់ ១០,០០០ដុល្លារ ស្រស់ៗ ពីក្រវិលកំប៉ុងប៊ូសស្ត្រង ធ្វើឲ្យគាត់ទប់អារម្មណ៍មិនជាប់ស្រែកឡើងភ្លាត់សំលេង។
អ្នកស្រី អ៊ុក ស្រីណម បានបញ្ជាក់ទៀតថា ពីមុនមិនដែលជឿរឿងរង្វាន់អីទេតែពេលនេះជឿហើយ កំពុងតែខ្វះខាតផងបានត្រូវរង្វាន់ ១០,០០០ដុល្លារ ពីប៊ូសស្ត្រងដូចជាទេវតាប្រទានកំណប់មកអ៊ីចឹង។
ចំណែកឯខាងភាគីក្រុមហ៊ុនប៊ូសស្ត្រង ក៏បានចុះទៅពិនិត្យរួចបានបញ្ជាក់ដែរថា ក្រវិលកំប៉ុងរបស់បងស្រី ណម គឺពិតជាត្រឹមត្រូវពិតប្រាកដមែន ហើយចំពោះអ្នកលក់ដុំ និងអ្នកលក់រាយឱ្យបងស្រី អ៊ុក ស្រីណម នេះក៏ម្នាក់ៗទទួលបាន ៥,០០០ដុល្លារផងដែរ៕