(ភ្នំពេញ)៖ ដើម្បីសម្រួលដល់បញ្ហាហិរញ្ញវត្ថុរបស់ប្អូនៗ ដែលមានបំណងចង់បន្តការសិក្សានៅឧត្តមសិក្សា សាកលវិទ្យាល័យធនធានមនុស្ស សម្រេចបង្កលក្ខណៈ និងផ្តល់ឱកាសសម្រាប់យុវជន និងបណ្តាអ្នកសិក្សា ទាំងឡាយ ដើម្បីសិក្សាកសាងសមត្ថភាពវិជ្ជាជីវៈ និងគំនិតសហគ្រិនភាព នៅសាកលវិទ្យាល័យធនធានមនុស្ស ដែលផ្តល់ទំនុកចិត្ត បទពិសោធន៍បណ្តុះបណ្តាលជាង២១ឆ្នាំ ល្បីឈានមុខគេលើគុណភាព ការងារ និងមុខរបរ ដោយផ្តល់ជូនលក្ខខណ្ឌបង់ថ្លៃសិក្សាងាយស្រួល ទៅតាមលទ្ធភាពជាក់ស្តែងរបស់ប្អូនៗនិស្សិត រួមមាន ១៖ អាចបង់ថ្លៃសិក្សាជាឆ្នាំ, ២៖ បង់ថ្ងៃសិក្សាជាឆមាស និង ៣៖ ជាពិសេសអាចបង់រំលស់ប្រចាំខែ ដោយមិនគិតការប្រាក់។
ក្នុងន័យនេះ និស្សិតមិនចាំបាច់មានប្រាក់គ្រប់គ្រាន់ ក៏អាចចុះឈ្មោះសិក្សាបានដែរ និងអាចបង់ថ្លៃសិក្សា ទៅតាមលទ្ធភាពជាក់ស្តែង ដោយគ្មានការព្រួយបារម្មណ៍។ សូមប្រញាប់ចុះឈ្មោះសិក្សា ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យធនធានមនុស្ស ពីថ្ងៃនេះតទៅ កុំឲ្យឱកាស និងពេលវេលាដ៏ល្អ សម្រាប់ជីវិតរបស់ប្អូនៗកន្លងផុតទៅ។
សាកលវិទ្យាល័យធនធានមនុស្ស សូមលើកទឹកចិត្តប្អូនៗអ្នកសិក្សា មកសិក្សាស្វែងយល់ពីសាកលវិទ្យាល័យ នៅខាងត្បូងវត្តមហាមន្រ្តី ឬទាក់ទងទូរស័ព្ទលេខ ០២៣ ៩៨៧ ៨២៦, ០៦៩ ៨៥៨ ១៨៥ ដើម្បីសួរព័ត៌មាន និងសម្រេចចិត្ត។ សូមអរគុណ និងសូមជូនពរប្អូនៗ អ្នកសិក្សាគ្រប់រូប ទទួលបានជោគជ័យក្នុ្ងងជីវិតនិងអនាគត៕