(បាត់ដំបង)៖ នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តបាត់ដំបង ក្រុមហ៊ុន MinebeaMitsumi ជប៉ុន បានធ្វើបទបង្ហាញអំពីប្រព័ន្ធគ្រប់គ្រងអំពូលភ្លើងបំភ្លឺផ្លូវ សាធារណៈដើម្បីអនុវត្តគម្រោងទីក្រុងឆ្លាតដល់រដ្ឋបាលខេត្តបាត់ដំបង ពីអត្ថប្រយោជន៍ នៃការប្រើប្រាស់អំពូលរបស់ក្រុមហ៊ុន ដោយភាគីរដ្ឋបាលខេត្តទុកពេលពិភាក្សាគ្នានឹងសម្រេចនៅ

ពេលក្រោយ។

លោកអគ្គនាយករងក្រុមហ៊ុន Minebea Mitsumi ជប៉ុន បានពន្យល់ និងធ្វើបទបង្ហាញនៅលើស្លាយពីរបៀបប្រើប្រាស់អំពូល ដែលមានគុណភាព ដោយមានការសន្សំសំចៃថវិកាថ្លៃភ្លើង ហើយលម្អសោភ័ណភាព ក្នុងទីក្រុងបាត់ដំបង បានជាប់ឈ្មោះជាទីក្រុងឆ្លាតផងដែរ។

នៅក្នុងឱកាសនោះដែរ លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្ត បានឲ្យមន្រ្តីពាក់ព័ន្ធលើកជាសំណួរ សួរទៅភាគីក្រមហ៊ុនដើម្បីធ្វើការបកស្រាយ និងពន្យល់បន្ថែមរាល់ចម្ងល់ទាំងឡាយឲ្យបានយល់ទាំងអស់គ្នា និងច្បាស់លាស់។

លោកអភិបាលរងខេត្ត បានស្វាគមន៍ដល់អគ្គនាយករងក្រុមហ៊ុន និងសហការីភាគីជប៉ុន នឹងរង់ចាំពភាក្សាគ្នាសិន មុននឹងជាវផលិតផលពីក្រុមហ៊ុន ស្របពេលកន្លង
មកដែលក្រុមហ៊ុននេះ ត្រូវបានសម្ពោធដាក់ឲ្យដំណើរការនៅភ្នំពេញ នឹងនៅក្នុងទីឆ្លាតកម្ពុជា មានចំណាត់ចំនួន៣ខេត្តបានជាប់ទីក្រុងឆ្លាតនេះគឺរាជធានីភ្នំពេញ ខេត្តសៀមរាបមនិងខេត្តបាត់ដំបងមុនគេ៕