(ព្រះសីហនុះ)៖ មានការភ្ញាក់ផ្អើលមួយតាំងពីព្រលឹមស្រាងៗ មានរថយន្តកែច្នៃ ដឹកភ្ញៀវមួយគ្រឿង ត្រូវបានឆាបឆេះសន្ធោសន្ធៅ ធ្វើឲ្យខូចខាតស្ទើរទាំងស្រុង ដោយសង្ស័យថា បណ្តាលមកពីឆ្លងចរន្តភ្លើងស្ថិតក្នុងភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

មន្ត្រីមូលដ្ឋាន បានប្រាប់ឲ្យដឹងថា រថយន្តដែលឆេះនេះជារថយន្តតូចកែច្នៃ សម្រាប់ដឹកភ្ញៀវ និងថាករណីនេះ ទំនងជាកើតឡើងដោយឆ្លងចរន្តភ្លើង ហើយពុំមានមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ។

អាជ្ញាធរដែនដីសូមអំពាវនាវដល់ពលរដ្ឋទាំងអស់ ឲ្យមានការប្រុងប្រយត្ន័ខ្ពស់ចំពោះភ្លើងផ្សែង ព្រោះនេះជារដូវរំហើយ និងប្រាំងរាំស្ងួតហើយពេលបងប្អូនចេញពីផ្ទះត្រូវបិទភ្លើងឲបានត្រឹមត្រូវ៕