(ភ្នំពេញ)៖ ក្រុមហ៊ុន Focus Media ដែលជាក្រុមហ៊ុនផ្ដល់ការផ្សព្វផ្សាយ បែបយុគសម័យថ្មីនៅកម្ពុជា បានដាក់សម្ពោធជាផ្លូវការ ដោយមានការចូលរួម ពីសំណាក់ភ្ញៀវកិត្តិយសជាច្រើន នៅរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩។

តាមរយៈគោលនយោបាយ «វិថីមួយ ខ្សែក្រវ៉ាត់មួយ» និងដើម្បីឆ្លើយតប នឹងការវិវត្តនៃបច្ចេកវិទ្យាទំនើបៗ បានផ្ដល់នូវឱកាសដ៏ល្អ សម្រាប់ការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយសម័យថ្មី នៅប្រទេសកម្ពុជា ហេតុនេះហើយ ទើបក្រុមហ៊ុន Focus Media Co,.LTD បាននាំយកការផ្សព្វផ្សាយពាណិជ្ជកម្ម បែបឈានមុខគេ និងធំជាងគេ មកដល់ប្រទេសកម្ពុជា។

Focus Media បានប្រើប្រាស់រ៉ឺមកកង់បី ដើម្បីជាវិធីសាស្ត្រក្នុងការផ្សព្វផ្សាយ ជំរុញការលក់ និងជំរុញឲ្យពាណិជ្ជកម្ម របស់លោកអ្នកកាន់តែល្បីល្បាញថែមទៀតផង។ ក្រៅពីការជួយជំរុញអាជីវកម្មនៅកម្ពុជា វត្តមានរបស់ក្រុមហ៊ុន Focus Media ក៏បានចូលរួមចំណែកមួយផ្នែក ក្នុងការងារសង្គម ដោយតាមរយៈការជួយលើកកម្ពស់ កម្រិតជីវភាពរបស់បងប្អូន ដែលជាអ្នករត់កង់បីផងដែរ។

បច្ចុប្បន្ននេះ Focus Media បានបំពាក់ប្រព័ន្ធឧបករណ៍ផ្សព្វផ្សាយសម័យទំនើបជាង១,០០០គ្រឿង លើរ៉ឺមកកង់បីរួចមកហើយ និងបានចុះកិច្ចសន្យា ជាមួយម្ចាស់កង់បី ៥,០០០នាក់រួចមកហើយ។ ការផ្សព្វផ្សាយ តាមរយៈឧបករណ៍ផ្សាយពាណិជ្ជកម្ម ដែលបំពាក់លើរ៉ឺមកកង់បី វានឹងផ្ដល់អត្ថប្រយោជន៍ ជូនម្ចាស់អាជីវកម្មដូចជា៖

១៖ ការបង្ហោះស្ប៉តពាណិជ្ជកម្មមានភាពរហ័ស និងអាចផ្លាស់ប្ដូរបានគ្រប់ពេលវេលា
២៖ វីដេអូមានកម្រិតច្បាស់ល្អ និងទទួលបានប្រសិទ្ធភាពទ្វេដង
៣៖ ផលិតផលត្រូវបានផ្សព្វផ្សាយ ដល់អតិថិជនគោលដៅ របស់លោកអ្នកយ៉ាងឆាប់រហ័ស។

គួររំលឹកថា Focus Media Co,.LTD មិនត្រឹមតែផ្ដល់ជាសេវាកម្មផ្សព្វផ្សាយ តាមរយៈការដាក់ឧបករណ៍ផ្សាយពាណិជ្ជកម្ម នៅលើរ៉ឺម៉កកង់បីនោះទេ នាពេលខាងមុខក្រុមហ៊ុន នឹងបន្តពង្រីកសេវាកម្មរបស់ខ្លួន រហូតដល់ការផ្ដល់សេវាកម្មផ្សព្វផ្សាយតាមដងផ្លូវនានា ចំណតយានយន្ត រោងភាពយន្ត និងលើប្រព័ន្ធអនឡាញផងដែរ។

Focus Media Co,.LTD គឹជាក្រុមហ៊ុនដែលផ្ដោតសំខាន់ ទៅលើប្រសិទ្ធភាព នៃការផ្សព្វផ្សាយពាណិជ្ជកម្មរបស់លោកអ្នក និងបង្កើតឲ្យបានការផ្សាយលើប្រព័ន្ធអ៊ីនធើណេត ដែលគ្រប់ជ្រុងជ្រោយ។ លើសពីនេះ ក្រុមហ៊ុនក៏ប្ដេជ្ញាយកអតិថិជនជាគោល បង្កើតឲ្យមានទីកន្លែងផ្សព្វផ្សាយពាណិជ្ជកម្ម ដែលគ្រប់ជ្រុងជ្រោយផងដែរ។

ក្រុមហ៊ុន បន្តស្វាគមន៍បងប្អូនរ៉ឺម៉កកង់បី ដែលចង់ស្វែងរកចំណូលបន្ថែម សម្រាប់ការចុះឈ្មោះ ជាមួយក្រុមហ៊ុនសូមធ្វើការទំនាក់ទំនង មកកាន់លេខទូរស័ព្ទ៖ ០៦៩ ៤៧ ៦៣ ៥០/ ០៩៥ ៤៥ ៧៧ ៧៦ ឬតាមរយៈអាសយដ្ឋាន៖ ផ្ទះលេខ៣៤ បុរីអ័រគីដេ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕