(ភ្នំពេញ)៖ ជនសង្ស័យម្នាក់ទៀត ដែលជាសមាជិករបស់ក្រុមឧទ្ទាម សម រង្ស៉ី ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួននៅព្រឹកថ្ងែទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ពាក់ព័ន្ធនឹងការចូលរួមផែនការផ្តួលរំលំរាជរដ្ឋាភិបាល និងប្រមូលកម្លាំងត្រៀមទទួលទណ្ឌិត សម រង្ស៊ី នៅថ្ងៃទី៩ ខែវិច្ឆិកា។
សមាជិករបស់ក្រុមឧទ្ទាមរូបនេះមានឈ្មោះ ហេង ច័ន្ទសុធី អតីតប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិ ខណ្ឌពោធិ៍សែនជ័យ។ ក្រោយបញ្ចប់ការសួរនាំ ជនត្រូវចោទរូបនេះ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់ការបន្តតាមច្បាប់។
សូមបញ្ជាក់ថា រហូតដល់ពេលនេះ មានសមាជិកក្រុមឧទ្ទាមមិនតិចជាង២៥០នាក់ទេ បានចូលសារភាពនៅចំពោះមុខសមត្ថកិច្ច អំពីផែនការក្បត់ជាតិរបស់ លោក សម រង្ស៉ី។ ជាមួយគ្នានេះ ក៏មានសមាជិកក្រុមសម រង្ស៉ី មិនតិចជាង៤០នាក់ផងដែរ ត្រូវបានចាត់វិធានការតាមផ្លូវច្បាប់។ នេះបើតាមការបញ្ជាក់របស់ មន្រ្តីជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ៕