Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងសមត្ថកិច្ចឃាត់ខ្លួនមនុស្សចំនួន១០នាក់ ដែលជាអ្នកប្រចាំការយាម នៅអតីតទីស្នាក់ការគណបក្សសង្រ្គោះជាតិ

05-11-2019 23:28

(ភ្នំពេញ)៖ មនុស្សចំនួន១០នាក់ ដែលសុទ្ធសឹងជាអ្នកប្រចាំការយាមនៅទីតាំងអតីតទីស្នាក់ការគណបក្សសង្រ្គោះជាតិ ត្រូវបានកម្លាំងសមត្ថកិច្ចចុះឃាត់ខ្លួន នៅល្ងាចថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ខណៈអាជ្ញាធរចុះធ្វើរដ្ឋបាល ស្ថិតនៅចំណុចផ្ទះលេខ៥៧៦ ផ្លូវជាតិលេខ២ ក្រុមទី១៣ ភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ការចុះធ្វើរដ្ឋបាល និងឃាត់ខ្លួនមនុស្សចំនួន១០នាក់នេះដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះដោយលោក ពេជ្រ កែវមុន្នី ជាអភិបាលខណ្ឌមានជ័យ និងមានការសម្របសម្រួលដោយ លោក សុក កែវបណ្ឌិត ជាព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

ជនទាំង១០នាក់ ដែលបានឃាត់ខ្លួនមានឈ្មោះដូចខាងក្រោម៖

១៖ លោក ទឹម សៀវ រស់នៅភូមិកោះធំ ឃុំកោះធំ ស្រុកកោះធំ ខេត្តកណ្តាល
២៖ លោក ទឹម សុម៉េត
៣៖ លោក ថន ប៊ុនធឿន រស់នៅ ត្រពាំងថ្លឹង សង្កាត់ ចោមចៅ ពោធិសែនជ័យ
៤៖ លោក អ៊ុក ចន្តា ប្រចាំការនៅផ្ទះ សម រង្ស៉ី
៥៖ លោក ស្រង់ ឡាយ រស់នៅ អូបែកក្អម សង្កាត់ អូបែកក្អម ខណ្ឌ សែនសុខ។
៦៖ លោក ជួន សុផល រស់នៅផ្ទះលេខ៤អា ផ្លូវលេខ៣៦៦ ភូមិ៤ សង្កាត់ ទួលស្វាយព្រៃ១ ខណ្ឌចំការមន។
៧៖ លោក ហុក សំអាង រស់នៅភូមិបោះពួយ ឃុំឬស្សី ស្រុក លិច កំពុងត្រាច ខេត្តកំពត។
៨៖ លោក ណុក អូន រស់នៅផ្ទះលេខ១ ភូមិ២៣ សង្កាត់បឹងកក់១ ខណ្ឌទួលគោក។
៩៖ លោក ស៉ី តារា រស់នៅភូមិទំនប់ ស្រុកបាទី ខេត្តតាកែវ
១០៖ លោក សូ តារា មានលំនៅដ្ឋានជាអ្នកយាមផ្ទះ សម រង្ស៉ី

ក្រោយពីបានឃាត់ខ្លួនអ្នកទាំងនោះ ត្រូវបានកំលាំងសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីសាកសួរ៕