(ភ្នំពេញ)៖ ក្រោយស្ងប់ស្ងាត់មួយរយៈ នៅពេលនេះ Nokia ដែលជាក្រុមហ៊ុនទូរស័ព្ទដ៏ធំមួយក្នុងប្រទេសកម្ពុជា បានចាប់ផ្តើមបង្ហាញវត្តមាន វាយលុកទីផ្សាររបស់ខ្លួនសារជាថ្មីម្តងទៀត ដោយការវិលត្រលប់លើកនេះ Nokia ត្រៀមបង្ហាញទូរស័ព្ទស្មាតហ្វូនដ៏ទំនើបស៊េរីចុងក្រោយ ២គ្រឿង ដែលបានរចនាឡើងកាលីបទាន់សម័យ ជាមួយនឹងការដាក់លក់ក្នុងតម្លៃសមរម្យបំផុត។
ស្មាតហ្វូនជំនាន់ថ្មីដែលក្រុមហ៊ុន Nokia បាននាំចូលមកទីផ្សារកម្ពុជាមាន ២ម៉ូដែលគឺ Nokia 6.2 និងNokia 7.2 ដែលមានលក់តាមបណ្តាហាងលក់ទូរស័ព្ទដៃដែលនៅជិតលោកអ្នក និង Smart Shop ទូរទាំងប្រទេស ហើយជាប្រភេទស្មានហ្វូនស៊េរីចុងក្រោយ និងថ្មីសន្លាងបំផុត។ ស្មាតហ្វូនទាំង២ម៉ូដែលនេះ ត្រូវបានរចនាឡើងដោយមានភាពទាក់ទាញ និងទាន់សម័យ ជាពិសេសមានការរចនាផ្នែកខាងក្រោយដ៏ល្អឥតខ្ចោះដែលមានកាមេរ៉ា ៣គ្រាប់ នៅក្នុងស៊ុមរាងមូលខុសប្លែកពីកាមេរ៉ារបស់ទូរស័ព្ទដទៃទៀត។ មិនតែប៉ុណ្ណោះ ផ្នែកខាងក្រោយរបស់វា ក៏បានបង្កប់សេនស័រស្កេនម្រាមដៃផងដែរ។
សម្រាប់ Nokia 6.2 មានតម្លៃត្រឹមតែ ២១៩ដុល្លារ មានការរចនាឡើងកាលីបទាន់សម័យ បំពាក់កាមេរ៉ាមុខទំហំ 8MP, មុខងារ Always-on HDR with Pure Display, បន្ទះឈីប Snapdragon 636, ថាមពលថ្មទំហំ 3,500mAh អាចប្រើបានរយៈពេល ២ថ្ងៃ, RAM ទំហំ 4GB និងទំហំផ្ទុក 64GB, កាមេរ៉ាក្រោយ ៣គ្រាប់ ទំហំ 16MP , កាមេរ៉ា Depth Sensor ទំហំ 5MP និងកាមេរ៉ា Ultra-wide ទំហំ8MP ហើយអាចដាក់ស៊ីមកាតបាន២ និងបន្ថែម Memory ក្រៅបានព្រមទាំងដំណើរការ ដោយប្រព័ន្ធប្រតិបត្តិការណ៍ Android ១០ទៀតផង។
ចំណែកឯ Nokia 7.2 មានតម្លៃត្រឹមតែ ២៨៩ ដុល្លារ គឺជាស្មាតហ្វូនដែលមានការឌីស្សាញផ្នែកខាងក្រៅដូចគ្នាទៅនឹងស្មាតហ្វូន Nokia 6.2 ប៉ុន្តែ សម្រាប់លក្ខណៈសម្បត្តិខាងក្នុងមានភាពខុសប្លែកបន្ដិចដូចជា កាមេរ៉ាមុខរបស់វាមានទំហំ 20MP Quad Pixel f/2.0 ZEISS Optics, មានមុខងារ Always-on HDR with Pure Display, ប្រើបន្ទះឈីប Snapdragon 660, មានថាមពលថ្មទំហំ 3,500mAh កាន់ថ្មអាចប្រើប្រាស់បានរយៈពេលយូរដល់ទៅ ២ថ្ងៃ, មាន RAM ទំហំ 6GB និងទំហំផ្ទុក 128GB, កាមេរ៉ាក្រោយ៣គ្រាប់ ទំហំ 48MP with ZIESS Optics , កាមេរ៉ា Depth Sensor ទំហំ 5MP និងកាមេរ៉ា Ultra-wide ទំហំ 8MP, អាចដាក់ស៊ីមកាតបាន២ និងបន្ថែម Memory ក្រៅបាន ហើយដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ Android 10ផងដែរ។
ប្រញាប់កម្ម៉ង់ទិញឥលូវនេះ លោកអ្នកនឹងទទួលបានការថែមជូន ជើងTripodធំដ៏ស្រស់ស្អាតមួយ សម្រាប់ព័ត៌មានលម្អិត https://www.facebook.com/106073217501802៕