(ភ្នំពេញ)៖ ក្នុងឱកាសដ៏នក្ខត្តឫក្សចម្រើនជន្មាយុគម្រប់ ៧៤ឆ្នាំ ឈានចូល ៧៥ឆ្នាំ របស់ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ, សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានសូមសម្ដែងនូវមនោសញ្ចេតនារីករាយ និងអបអរសាទរដោយក្តីស្រឡាញរាប់អាន ក្នុងឱ កាសចម្រើនជន្មាយុ សម្ដេចពិជ័យសេនា ទៀ បាញ់ គម្រប់ ៧៤ឆ្នាំ ឈានចូល ៧៥ឆ្នាំ។
នៅក្នុងឱកាសនោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងភរិយា បានវាយតម្លៃខ្ពស់ចំពោះគុណបំណាច់ និងស្នាដៃដ៏ធំធេង របស់ សម្ដេចពិជ័យសេនា ទៀ បាញ់ក្នុងការដឹកនាំក្រសួងការពារជាតិ ទទួលបានលទ្ធផលដ៏ត្រចេះត្រចង់។ សម្តេចបានពង្រឹង វិស័យយោធា និងធ្វើកំណែទម្រង់កងយោពលខេមរភូមិន្ទ ឲ្យក្លាយជាកងទ័ពមានសមត្ថភាព គុណភាព ធ្វើឲ្យប្រទេសមានខឿនការងាររឹងមាំ ក្នុងការការពារអធោបេតយ្យភាពជាតិ ស្របតាមគោលនយោបាយការពារជាតិ របស់រាជរដ្ឋាភិបាល។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងភរិយា សូមយកឱកាសនេះ បួសសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោះព្រំសព្ទសាធុការពរ បវរសួស្ដី សិរីមង្គល វិបុលសុខ មហាប្រសើរជូន សម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ និងសូមបានប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ៕