(កណ្ដាល)៖ ស្ថិតនៅក្នុងវេទិកាពិគ្រោះយោបល់ ជាមួយពលរដ្ឋរស់នៅឃុំព្រែកតាកូវ និងឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាលនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក ម៉ី វ៉ាន់ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំព្រែកតាកូវ និងឃុំស្វាយជ្រុំ បានទទួលយកសំណើរបស់បងប្អូនប្រជាពលរដ្ឋយកទៅដោះស្រាយជូន។
ស្ថិតនៅចំពោះមុខពលរដ្ឋជិត ៦០០នាក់ លោក ម៉ី វ៉ាន់ បានលើកឡើងថា កង្វល់ និងសំណូមពររបស់ពលរដ្ឋយើង ក្រុមការងារមិនមែនស្ដាប់ ហើយចោលនោះទេ ពោលគឺទទួលយកសំណើ ទាំងអស់ យកទៅដោះស្រាយតាមដំណាក់កាល។
ក្នុងវេទិកានេះប្រជាពលរដ្ឋ បានលើកឡើងនូវកង្វល់បញ្ហាប្រឈម និងសំណូមពរចំនួន ២០ចំណុច ត្រូវបានទទួលយកសំណើ សំណូមពរ និងបានដោះស្រាយជូនប្រជាពលរដ្ឋភ្លាមៗ ផងដែរ៕