(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា បានសម្រេចកាត់ដើមស្រឡៅ ៣ដើម នៅប្រាសាទព្រះខ័ន្ត ដើម្បីបញ្ជៀសហានិភ័យផ្សេងៗពីប្រាង្គប្រាសាទ និងភ្ញៀវទេសចរ។
មន្រ្តីបច្ចេកទេសចរណ៍នៃនាយកដ្ឋានព្រៃឈើរបស់អាជ្ញាធរជាតិអប្សរា លោក ហៃ ហូត បានឱ្យដឹងថា ដើមស្រឡៅទាំងនេះមានកម្ពស់ខ្ពស់នៅកៀកនឹងប្រាសាទ មានសភាពទ្រេតខ្លាំង ដីមានសភាពជ្រាយងាយរលំពេលមានខ្យល់ខ្លាំងម្ដងៗ។ ដូច្នេះដើម្បីបង្ការគ្រោះថ្នាក់ផ្សេងៗជាយថាហេតុទាំងប្រាង្គប្រាសាទ និងមនុស្ស ក្រុមការងារបានសុំគោលការណ៍ធ្វើការកាត់ដកហូតនេះតែម្ដង។
លោក ហៃ ហូត បានបញ្ជាក់ទៀតថា ការដកហូតដើមឈើទាំង៣ដើមនេះមិនមែនជាករណីងាយស្រួលនោះទេ ព្រោះក្រុមការងារបានចំណាយពេលជាង២ខែហើយ ដោយត្រូវប្រើបច្ចេកទេសឲ្យបានត្រឹមត្រូវ រួមទាំងការដំឡើងរន្ទាឡើងកាត់ផង៕